ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
យោធាជើងទឹកអាមេរិករាប់រយនាក់ បានទៅដល់ទីក្រុងឡូសអាន់ជឺឡេស(Los Angeles)នៅថ្ងៃអង្គារ(១០មិថុនា) តាមការបញ្ជារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីគ្រប់គ្រងភាពតានតឹងនៅក្នុងទីក្រុងធំបំផុតទី២មួយនេះរបស់សហរដ្ឋអាមេរិក ខណៈអភិបាលរដ្ឋកាលីហ្វញ៉ា បានព្រមានថាប្រជាធិបតេយ្យស្ថិតនៅក្រោមការបំពារបំពាន។
វិធានការមិនធម្មតារបស់លោកប្រធានាធិបតីអាមេរិកTrumpជុំវិញការបញ្ជូនកងការពារជាតិអាមេរិក និងយោធាជើងទឹកអាមេរិកទៅបង្ក្រាបបាតុកម្ម ធ្វើឱ្យបាតុកម្មបន្តឈានចូលដល់ថ្ងៃទី៥នៅទីក្រុងLos Angeles ហើយបាតុកម្មក៏បានរាលដាលទៅតាមបណ្តាទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិកផងដែរ។ បាតុកម្មជាច្រើននៅសហរដ្ឋអាមេរិកបានកើតឡើងជាការឆ្លើយតបទៅនឹងប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍របស់រដ្ឋបាលប្រធានាធិបតីអាមេរិកDonald Trump។
លោកស្រី Karen Bass អភិបាលទីក្រុងLos Angeles បាននិយាយថា,បាតុកម្ម ត្រូវបានកំណត់ឱ្យធ្វើបាន នៅត្រឹមតែផ្លូវចំនួន៥នៅក្នុងតំបន់ប្រជុំជនក្នុងទីក្រុងតែប៉ុណ្ណោះ ប៉ុន្តែការប្រកាសពីបំរាមគោចរសម្រាប់តំបន់ជាច្រើននៅក្នុងទីក្រុងដោយសារកើតមានអំពើហិង្សានិងអំពើលួច។
បណ្តាមេដឹកនាំប្រជាធិបតេយ្យ បានលើកឡើងពីការបារម្ភជាវិបត្តិដ៏ធំ កើតចេញពីបញ្ហាតានតឹងខ្លាំងបំផុត ដែលមាននៅក្នុងរដ្ឋបាលលោកប្រធានាធិបតីTrump ក្នុងកិច្ចខិតខំប្រឹងប្រែង និរទេសជនចំណាកស្រុកដែលកំពុងរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ និងបង្ក្រាបទៅលើក្រុមអ្នកប្រឆាំងចំណាត់ការនិរទេសជនចំណាកស្រុកខុសច្បាប់នេះ។
ប្រែសម្រួល៖ណាវ័ន្ត