ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានរឹបអូសទូកទេសចរណ៍ដាក់ទង់ជាតិអង់គ្លេសមួយគ្រឿង ដែលមានភ្ញៀវទេសចរមួយចំនួននៅលើនោះរួមទាំងពលរដ្ឋបារាំងចំនួន៦នាក់ផងដែរនៅពេលកំពុងធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាដើម្បីនាំយកជំនួយទៅកាន់ទីនោះ។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញអំពីភ្ញៀវទេសចរមួយចំនួននៅលើទូកនេះបានអង្គុយជុំគ្នាដោយដៃទាំងពីររបស់ពួកគេលើកឡើងលើនៅពេលឆ្មាំសមុទ្ររបស់អ៊ីស្រាអែលកំពុងធ្វើការឆែកឆេរ និងរឹបអូសទូកនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលមហាសមុទ្រអង្គការសហប្រជាជាតិក្នុងទីក្រុងនីសប្រទេសបារាំង លោក ម៉ាក្រុង បាននិយាយថា ពេលនេះប៉ារាំងកំពុងទាក់ទងជាមួយនឹងអ៊ីស្រាអែលពាក់ព័ន្ធនឹងពលរដ្ឋបារាំងជិះលើទូកសប្បុរសធម៌មួយនេះដែលបានធ្វើដំណើរដើម្បីប៉ុនប៉ងបំបែកការបិទផ្លូវសមុទ្ររបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
លោក ម៉ាក្រុង បានអំពាវនាវជារឿយៗសុំឱ្យមានបទឈប់បាញ់នៅហ្គាហ្សា និងសុំឱ្យបញ្ចប់នូវអ្វីដែលលោកបានពិពណ៌នាថាជាការបិទផ្លូវមនុស្សធម៌ដោយហៅទង្វើនេះថាគួរឱ្យអាម៉ាស់។ កាលពីដើមខែមីនា ឆ្នាំនេះ អ៊ីស្រាអែលបានបិទព្រំដែនគោកនៅហ្គាហ្សាដោយមិនអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយក្នុងរយៈពេលបីខែដោយបានលើកពីហេតុផលថា ក្រុមហាម៉ាសកំពុងងាកទៅរកជំនួយ។ ប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លានជាច្រើននាក់ត្រូវបានសម្លាប់នៅពេលពួកគេបានព្យាយាមចូលទៅសុំអាហារពីក្រុមផ្ដល់អាហាររបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន