ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥

លោកAlbaneseលើកយកបញ្ហាអ្នកកាសែតអូស្ត្រាលីទៅជជែកជាមួយអាមេរិកជុំវិញព្រឹត្តិការណ៍បាតុកម្មនៅអាមេរិក

១០ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  Anthony Albanese បាននិយាយនៅថ្ងៃអង្គារ(១០មិថុនា) ថា រូបភាពអ្នកកាសែតអូស្ត្រាលី ម្នាក់ដែលរងរបួសអំឡុងពេលបាតុកម្មនៅទីក្រុងLos Angeles នៃសហរដ្ឋអាមេរិក ពិតជាគួរឱ្យភ័យខ្លាច ហើយថា រដ្ឋាភិបាលរបស់លោក បានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកជុំវិញហេតុការណ៍នេះ។ 
 

«យើង បានលើកយកបញ្ហានេះ ទៅជជែកជាមួយរដ្ឋបាលអាមេរិករួចហើយ។ យើងយល់ថា មិនអាចទទួលយកបានដែលហេតុការណ៍ដូច្នោះកើតឡើង»។ លោកAlbanese ថ្លែងប្រាប់ក្លឹបអ្នកកាសែតជាតិនៅទីក្រុងកង់បេរ៉ា។

 

អ្នកកាសែតលោកស្រី Lauren Tomasi  ធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍9News របស់អូស្ត្រាលី រងគ្រោះគ្រាប់កាំភ្លើងជ័រនៅទីក្រុងLos Angeles នៅថ្ងៃអាទិត្យ(៨មិថុនា)អំឡុងពេលរាយការណ៍ព័ត៌មាន ក្នុងបាតុកម្មប្រឆាំងគោលនយោបាយរបស់លោកប្រធានាធិបតីអាមេរិកDonald Trumpទៅលើបញ្ហាជនអន្តោប្រវេសន៍។ 

 

ភាពតានតឹងបានកើនឡើងចាប់តាំងពីលោកប្រធានាធិបតីTrump ដាក់ពង្រាយកងការពារជាតិ ក្រោយបាតុកម្មតាមដងផ្លូវកើតឡើងជាការឆ្លើយតបទៅនឹងការបង្ក្រាបលើជនចំណាកស្រុកនៅអាមេរិក។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025