ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃច័ន្ទ(៩មិថុនា)ថា លោក មិនមានគម្រោងបញ្ឈប់ការប្រើប្រាស់សេវាផ្កាយរណបStarlink របស់ក្រុមហ៊ុនSpaceX ដែលជាក្រុមហ៊ុនរបស់លោកElon Muskឡើយ និងបានហៅថាជា«សេវាកម្មល្អ»។
ជាមួយគ្នា លោកប្រធានាធិបតីTrump ត្រូវបានអ្នកសារព័ត៌មានចោទសួរថា«តើលោកគិតថាលោកMusk មានធ្លាប់ប្រើគ្រឿងញៀននៅសេតវិមានឬទេ»? បើតាមសារព័ត៌មាន New York Timesដែលចុះផ្សាយពីលទ្ធភាពដែលលោកMuskអាចប្រើប្រាស់គ្រឿងញៀននោះ?
លោកTrump ក៏បានតប យ៉ាងដូច្នេះថា «ខ្ញុំពិតជាមិនដឹងទេ,ខ្ញុំមិនគិតចឹងទេ។ ខ្ញុំសង្ឃឹមថាអត់មាន។ ខ្ញុំសូមជូនពរគាត់សុខភាពល្អ។ អ្នកបានដឹងហើយពួកយើងមានទំនាក់ទំនងល្អ ហើយខ្ញុំជូនពរគាត់គ្រប់យ៉ាងល្អ»។
នៅដើមខែនេះ,មុនពេលទំនាក់ទំនងរវាងលោកTrump និងលោកMusk ប្រែជាមិនល្អ ឃើញថាមានការចុះផ្សាយដំណឹងដ៏ភ្ញាក់ផ្អើលមួយនៅលើសារព័ត៌មានNew York Times អះអាងថា លោកMusk ប្រើប្រាស់គ្រឿងញៀនច្រើនពេក នៅពេលលោកបម្រើការងារ ជាទីប្រឹក្សាជិតស្និទ្ធបំផុតម្នាក់របស់លោកTrump ហើយបានប្រើប្រាស់គ្រឿងញៀនketamine ជាប្រចាំដែលធ្វើឱ្យលោក កើតមានជំងឺប្លោកនោម។
ប្រែសម្រួល៖ណាវ័ន្ត