ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
តារ៉ាចម្រៀង Original Song ដែលកំពុងទទួលការគាំទ្រពីស្រទាប់យុវវ័យកញ្ញាNikki Nikki ថ្មីៗនេះបានក្លាយជាតំណាងផលិតផលថ្មីមួយរបស់ក្រុមហ៊ុន T&L ស្របពេលដែលទីផ្សារសិល្បៈរបស់តារាមច្រៀងឯករាជ្យរូបនេះកំពុងមានប្រជាប្រិយភាពខ្ពស់។
តារាចម្រៀងនិយមលេងស្ទិលក្នុងបទចម្រៀងដូចតារាចម្រៀងបរទេស Nikki Nikki បានបង្ហាញពីភាពសប្បាយរីករាយនៅពេលកញ្ញាបានក្លាយជាតំណាងរបស់ផលិតផលល្បីឈ្មោះមួយនេះ។
ការផ្តល់នូវកិត្តិយសពីសំណាក់ផលិតផលនេះ សម្រាប់នាង គឺជាការសម្រេចនូវក្តីស្រម៉ៃដែលខ្លួនធ្លាប់ប៉ងកាលពីយូណាស់មកហើយ ថាថ្ងៃនេះ នឹងអាចក្លាយជាអ្នកតំណាងផលិតផលល្បីក្នុងស្រុក និងអន្តរជាតិ ។
កញ្ញាអះអាងថា ខ្លួននឹងព្យាយាមផ្សព្វផ្សាយពីភាពល្អៗ ដែលT&L មាន ទៅកាន់អ្នកគាំទ្រ តាមរយៈការសម្តែង និងបទចម្រៀងជាច្រើនរបស់កញ្ញាផ្ទាល់។ យ៉ាងណាក៏ដោយតារារូបនេះមិនបង្ហើបពីតម្លៃខ្លួននៃការក្លាយជាអ្នកតំណាងរបស់ផលិតផលនេះឡើយ។
លោកជំទាវ លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន Theara Leang Co.Ltd យីហោT&L Natural បានលើកឡើងថា ការជ្រើសយកកញ្ញា Nikki Nikki ធ្វើជាទូតសុឆន្ទ: តំណាងអោយផលិតផលនេះ គឺដោយសារយើងបានមើលឃើញពីទេព្យកោសល្យពហុជំនាញដ៏ច្រើន ដូចជាការអាចនិពន្ធចំរៀង និងច្រៀងបទOriginal បានដោយខ្លួនឯង ហើយគឺជាតារ៉ាចម្រៀងOriginal song ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់យុវវ័យ និងមហាជន។
ដូច្នេះ វត្តមានរបស់ កញ្ញ៉ា Nikki Nikki ជាទូតសុឆន្ទ: តំណាងអោយផលិតផលរបស់យើងនាពេលនេះ នឹងកាន់តែធ្វើអោយមានអ្នកស្គាល់ និងគាំទ្រច្រើនបន្ថែម ខណៈដែលបច្ចប្បន្ន ក្រុមហ៊ុនយើង បាននឹងកំពុងក្តោបក្តាបបាននូវចំណែកទីផ្សារផលិតផលយីហោក្នុងស្រុកមួយផ្នែកធំ។
សូមបញ្ជាក់ថា Nikki Nikki គឺជាតារាចម្រៀង Original Song កំពុងតែទទួលការគាំទ្រពីស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន ព្រោះបទចម្រៀងរបស់នាងមានគំនិតច្នៃប្រឌិតដែលត្រូវនឹងស្ថានភាពយុវវ័យនាពេលបច្ចុប្បន្ន។ នាពេលដ៏ខ្លីខាងមុខតារារូបនេះក៏ត្រៀមចេញបទចម្រៀងជាច្រើនទៀតផងដែរដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រ៕
អត្ថបទ៖ ម៉ារីសា