ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

សមត្ថភាពខ្ពស់មានទឹកដមពីរោះ យុវជនវ័យក្មេង ជីម​ សារ៉ាន​ ក្លាយជាអ្នក​ឈ្នះ​ប្រចាំ​រាជធានី ភ្នំពេញ ពីបេក្ខភាពចូលរួមប្រកួតជាង មួយពាន់នាក់

២២ មេសា ២០២៤ | កម្សាន្ដ

 

ក្រោយឆ្លងកាត់ការជម្រុះបេក្ខភាពជាង១០០០នាក់ និងការបញ្ចេញសមត្ថភាពផ្ទាល់មុខគណៈកម្មការនៅថ្ងៃ Semi-final ទីបំផុតរកឃើញអ្នក​ឈ្នះ​ប្រចាំ​តំបន់​ភ្នំពេញ នៃកម្មវិធី The Music Box 2024 Season 1 ហើយ គឺបានទៅលើ បេក្ខជន ជីម​ សារ៉ាន​ មកពីខេត្តតាកែវ។

 


 
ឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល ទីបំផុតរកឃើញអ្នក​ឈ្នះ​ប្រចាំ​តំបន់​ភ្នំពេញ នៃកម្មវិធី The Music Box 2024 Season 1 ស្វែងរកតារាចម្រៀងជំនានថ្មីហើយ គឺបានទៅលើ បេក្ខជន ជីម​ សារ៉ាន​ មកពីខេត្តតាកែវ ដោយលោកត្រូវត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយអ្នក​ឈ្នះ​ប្រចាំ​តំបន់ ៣ ផ្សេងទៀត រួមមាន៖ បាត់ដំបង សៀមរាប និង កំពង់ចាម។
 


កូនអ្នកខេត្តតាកែវរូបនេះ បានលើកយកបទ «អ្នកណាឱ្យអូនឃ្លាត» មកបកស្រាយយ៉ាងពីរោះរណ្តំចិត្ត ជាមួយការតុបតែងខ្លួនយ៉ាងស៊ីវិល័យ មើលទៅពិតជាស័ក្កសមជាតារាចម្រៀងជំនាន់ថ្មីពិតមែន។

 


 
ក្នុងនាមជាតន្ត្រីករល្បីឈ្មោះដែលមានបទពិសោធន៍ជ្រៅជ្រះក្នុងវិស័យតន្រ្តីនៅកម្ពុជា និងជាគណៈកម្មការដាក់ពិន្ទុកម្មវិធី The Music Box 2024 រដូវកាលទី១ លោក រ៉េតធី ដូណា បានលើកឡើង ៣ ចំនុចសំខាន់ដែលធ្វើឱ្យបេក្ខភាពទាំងអស់អាចក្លាយជាអ្នកឈ្នះប្រចាំ​តំបន់ទាំង ៤ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះផងដែរ។

 


 
ទន្ទឹមការលើកឡើងខាងលើនេះ លោក និល ខ័ណ្ឌព្រីដា អ្នករៀបចំការប្រកួត The Music Box 2024 បានរៀបរាប់ឱ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធី The Music Box 2024 ដើម្បីស្វែងរកតារាចម្រៀងជំនានថ្មីដែលមានសមត្ថភាព និងទឹកដមសម្លេងពីរោះរណ្តំ គួបផ្សំការតុបតែងខ្លួនទាក់ទាញ ហើយអាចធ្វើឱ្យអ្នកជុំវិញខ្លួនមានភាពសប្បាយរីករាយផងដែរ។
 

 


 
កុំភ្លេចរង់ចាមតាមដានការប្រកួតជម្រុះរកអ្នកឈ្នះប្រចាំ​តំបន់ ៣ រួមមាន៖ បាត់ដំបង សៀមរាប និង កំពង់ចាម ដើម្បីស្វែងរកអ្នកឈ្នះមកប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង​ ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024