ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

តួស្រីក្នុងរឿង « បុព្វេនិម្មិត »  រី ស្រីណេត  ប្រែប្រួលខ្លាំងក្រោយជាប់លំដាប់រងទី ១ MGC 2024 

២៥ កក្កដា ២០២៤ | កម្សាន្ដ

តួស្រីក្នុងរឿង « បុព្ធនិម្មិត » របស់ស្ថានីយទូរទស្សន៍ PNN កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីនាងជាប់លំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២៤ ដោយនាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរតែមួយរយដឺក្រេក្នុងការដណ្តើមបានមកុដដ៏អស្ចារ្យ និងបានកែវាសនារបស់ខ្លួន ។ 

 

 

ស្ទើរតែមិនជឿថា តួស្រីក្នុងរឿងភាគ « បុព្វេនិម្មិត » កំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN កញ្ញា រី លីណា ឬ រី ស្រីណេត អាចគ្រងមកុដលំដាប់រងទី ១ Miss Grand Cambodia ឆ្នាំ ២០២៤ឡើយ ដោយសារតែនាងជាក្មេងស្រីធម្មតាម្នាក់ដែលមានប្រវត្តិនិងជីវភាពលំបាក។

 

 

ជាក់ស្តែងពេលសម្តែងនៅក្នុងរឿង « បុព្វេនិម្មិត » នាងក៏មិនទាន់បានផ្លាស់ប្តូរខ្លួនឯងនៅឡើយទេ ដោយឡែកនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Miss Grand Cambodia ឆ្នាំ ២០២៤ នេះ  រី ស្រីណេត បានធ្វើឱ្យមហាជនបើកភ្នែកធំៗសម្លឹងមើលនាងគ្រប់ៗគ្នា បន្ទាប់ពីនាងបានផ្លាស់ប្តូរនិងកែប្រែខ្លួនឯងទៅជាមនុស្សម្នាក់ថ្មីទៀត ទាំងសម្រស់ និង សមត្ថភាព ។ 

 

 

នៅក្នុងរឿង « បុព្វេនិម្មិត » កញ្ញា រី ស្រីណេត សម្តែងជាតួស្រីដែលមានចរិតកាចឆ្នាស់ឆ្នើម មិនខ្លាចអ្វីទាំងអស់ ទោះបីជាក្នុងរឿងនេះនាងសម្តែងត្រឹមតែជាតួរង តែវត្តមានរបស់នាងពិតជាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ជាពិសេសបន្ទាប់ពីនាងទទួលបានតំណែងលំដាប់រងទី១ មក កាន់តែធ្វើឱ្យស្នាដៃនាងផ្ទុះឡើងថែមមួយកម្រិតទៀត ។ 

 

 

កញ្ញា រី ស្រីណេត បានទទួលស្គាល់ផងដែរថា ក្រោយពីទទួលមកុដលំដាប់រងទី ១ ពីកម្មវិធី Miss Grand Cambodia ឆ្នា ២០២៤ នេះ គឺបានកែប្រែវាសនានាងច្រើន ទាំង មុខមាត់ កេរ្តិ៍ឈ្មោះ និង កិត្តិយស នាងពិតជារំភើបចិត្តជាមួយលទ្ធផលនេះខ្លាំងណាស់ ឥឡូវមានគេហៅនាងថតច្រើនជាងមុន ។ 

 

បន្ទាប់ពីឆ្លងកាត់វគ្គប្រកួតសំខាន់ៗជាច្រើនវគ្គចុងក្រោយ កញ្ញា រី ស្រីណេត  បានផ្លាស់ប្តូរខ្លួនឯងច្រើន ទាំងសម្រស់ ការតុបតែងខ្លួន និង ស្ទាយនៃការដើរ នេះជាមូលហេតុដែលធ្វើឱ្យនាងអាចឡើងដល់ចំណុចកំពូលយ៉ាងឆាប់រហ័ស ជាក់ស្តែងនៅក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រស្រាប់ មហាជនជាច្រើនបានសម្លឹងមើល រី ស្រីណេត មិនដាច់កន្ទុយភ្នែក ជាលទ្ធផលគឺនាងអាចធ្វើបាន ។ 

 

 ទំរាំអាចជោគជ័យបានដូចសព្វថ្ងៃនេះកញ្ញា រី ស្រីណេត បានឆ្លងកាត់នូវប្រវត្តិជូរចត់មិនអស់ ទាំងថតកុនបានតម្លៃខ្លួនតិច គ្មានមធ្យោបាយធ្វើដំណើរ ត្រូវហាលខ្យល់ ហាលភ្លៀង ត្រូវគេមើលងាយថាខ្លួនរូបអាក្រក់ ...ក៏នាងមិនបោះបង់ចោលក្តីស្រមៃធំរបបស់ខ្លួនដែរ នាងនៅតែប្រឹងងើប និង តស៊ូ ដើរទៅមុខដើម្បីទទួលបានជោគជ័យមួយដូចសព្វថ្ងៃនេះ។

 

សូមបញ្ជាក់រឿង “បុព្វេនិម្មិត” ដែលលំដាប់រងទី១ Miss Grand Cambodia 2024 ចូលរួមសម្ដែងកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN  រៀងរាលថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024