ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ចិន និងរុស្ស៊ីសន្យាទប់ទល់នឹងកម្លាំងក្រៅតំបន់នៅអាស៊ីអាគ្នេយ៍

២៧ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី បានជួបជាមួយសមភាគីអាស៊ាននៅថ្ងៃសុក្រ(២៦កក្កដា) ក្រោយរដ្ឋមន្ត្រីទាំង២រូបនេះ បានសន្យាទប់ទល់នឹងកម្លាំងក្រៅតំបន់។ ជំនួបរដ្ឋមន្ត្រីទាំងពីរ ធ្វើឡើងមួយថ្ងៃមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិកទៅដល់កិច្ចប្រជុំនៅប្រទេសឡាវ។ 

 

លោកWang Yi រដ្ឋមន្ត្រីការបរទេសចិន និងលោកSergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានរយៈពេល៣ថ្ងៃនៅទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ។ 

 

លោកWang  និងលោកSergei បានជួបជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន។ ស្របគ្នាលោកWang ក៏បានជួបជាមួយលោកDavid Lammyរដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្មីផងដែរ។ 

 

នៅថ្ងៃព្រហស្បតិ៍ លោកWang  និងលោកSergei បានឯកភាពធ្វើការរួមគ្នាទៅលើការទប់ទល់និងការប៉ុនប៉ងផ្សេងៗពីកម្លាំងក្រៅតំបន់ ដែលជ្រៀតជ្រែកក្នុងកិច្ចការអាស៊ាន។ យោងក្រសួងការបរទេសរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ 

 

រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ក៏បានពិភាក្សាទៅលើការអនុវត្តទម្រង់ការណ៍សន្តិសុខថ្មីនៅអ៊ឺរ៉ុបអាស៊ី។ លោកLavrovលើកឡើងក្នុងសេចក្តីថ្លែងការណ៍ប៉ុន្តែមិនលំអិត។ 

 

ប្រទេសចិន ជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចនិងនយោបាយដ៏ជិតស្និទ្ធិរបស់ប្រទេសរុស្ស៊ី។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024