ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

កូរ៉េខាងជើងនិយាយថា យុវជនចំនួនជាង ១ លាននាក់បានចុះឈ្មោះចូលបម្រើកងទ័ពនៅសប្ដាហ៍នេះ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃនេះថា យុវជនកូរ៉េខាងជើងចំនួន ១.៤ លាននាក់បានចុះឈ្មោះចូលបម្រើកងទ័ពនៅក្នុងសប្ដាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះបានបន្ថែមថា យុវជនទាំងនេះបានប្ដេជ្ញាចិត្តប្រយុទ្ធនៅក្នុងសង្គ្រាមដ៏អង់អាចក្លាហានដើម្បីកម្ចេចសត្រូវជាមួយនឹងសព្វាអាវុធបដិវត្តន៍។

 

 

ទូរទស្សន៍ KCNA បានបង្ហាញរូបថតអំពីក្រុមយុវជនកូរ៉េខាងជើងកំពុងចុះហត្ថលេខាលើញត្តិដើម្បីចូលបម្រើកងទ័ព។ ការបង្ហាញពីតួលេខអ្នកចុះឈ្មោះធ្វើទាហាននេះបានធ្វើឡើងក្រោយពេល ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងកើនឡើងខ្លាំង។

 

 

 

កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែកដើម្បីកាត់ផ្ដាច់ផ្លូវថ្នល់ និងផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសទាំងពីរ ហើយផ្ទុយមកវិញ កូរ៉េខាងជើងបានបង្កើនកងកម្លាំងការពារព្រំដែនកាន់តែខ្លាំង។ ដោយខឹងខ្លាំងពេក យោធាកូរ៉េខាងត្បូងក៏បានបាញ់កាំភ្លើងជាច្រើនគ្រាប់ដើម្បីជាការព្រមានចំពោះទង្វើរបស់កូរ៉េខាងជើងនេះផងដែរ។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូងក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបំផ្ទុះកាត់ផ្ដាច់ផ្លូវទាំងនេះដោយហៅទង្វើនេះថា«មិនធម្មតាឡើយ»។

 

 

 

អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងលោក កូ ប៊ីយុង សេម (Koo Byoung-sam) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងទទួលខុសត្រូវទាំងស្រុងចំពោះការផ្ទុះកាត់ផ្តាច់ផ្លូវថ្នល់ និងផ្លូវដែកអន្តរកូរ៉េទាំងនេះ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024