ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ទោះមានពាក្យរិះគន់មិនសមទទួលតំណែងនេះតែលោក លៀង ដែនឧត្តម ម្ចាស់ជ័យលោភី « បុរសឯកអន្តរជាតិអនឡាញ ២០២៤ »  

២៨ មីនា ២០២៤ | កម្សាន្ដ

 

ថ្វីដ្បិតតែមានការរិះគន់ច្រើនចំពោះរឿងទទួលបានតំណែង បុរសឯកអន្តរជាតិអនឡាញ ២០២៤ ក៏ពិតមែនប៉ុន្តែ លោក លៀង ដែនឧត្តម មិនខ្វល់ពីអ្វីទាំងអស់ ផ្ទុយទៅវិញលោកបានបែរប្តេជ្ញាចិត្ត ពង្រឹងសមត្ថភាពនិង ស្នាដៃខ្លួននៅក្នុងវិថីសិល្បៈឱ្យខ្លាំងក្លាឡើង ។ 

 

 

មានវ័យត្រឹមតែ ២៤ ឆ្នាំប៉ុន្តែលោក លៀង ដែនឧត្តម មានទេពកោលស្យខាងសិល្បៈខ្លាំងមិនធម្មតាទេ រហូតធ្វើឱ្យលោកប្តេជ្ញាចិត្ត បន្តពង្រឹងសមត្ថភាពខ្លួនក្នុងវិស័យសិល្បៈឱ្យខ្លាំងក្លាឡើង បើទោះបីជាក្រោយជាប់តំណែង បុរសឯកអន្តរជាតិអនឡាញ ២០២៤  លោកទទួលបានការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់អ្នកគាំទ្រច្រើនយ៉ាងណាក្តី ក៏លោកមិនបាក់ទឹកចិត្ត ឬ បោះបង់ក្តីស្រមៃខ្លួនចោលដែរ ។ 

 


បន្ទាប់ពីក្លាយជាម្ចាស់ជ័យលោភីនៃកម្មវិធី បុរសឯកអន្តរជាតិអនឡាញ ២០២៤ ឬ The New Mister International Online 2024 រួច លោក លៀង ដែនឧត្តម កាន់តែមានកម្លាំងចិត្តក្នុងការបន្តតាមរកក្តីស្រមៃដ៏ធំក្នុងជីវិតរបស់ខ្លួន ។ លោក លៀង ដែនឧត្តម បានប្រាប់ថា លោកពិតជាសប្បាយចិត្តណាស់នៅពេលជាប់តំណែង បុរសឯកអន្តរជាតិអនឡាញ ២០២៤ លោកនឹងបំពេញតួនាទីខ្លួនឱ្យបានល្អបំផុត ។ 

 

 

ស្របពេលដែលទទួលតំណែង បុរសឯកអន្តរជាតិអនឡាញ ២០២៤ ឬ The New Mister International Online 2024 ស្រាប់តែលោក លៀង ដែនឧត្តម ទទួលរងនូវពាក្យរិះគន់ចំៗពីមហាជនថា តំណែងនេះមិនសមនិងលោកឡើយ ជាពិសេសគឺ សម្ពស់កម្ព ព្រមទាំងរូបរាងរបស់លោក ។

 

 

ថ្វីដ្បិតតែទទួលពាក្យរិះគន់យ៉ាងធ្ងន់ធ្ងរបែបនេះក្តី លោក លៀង ដែនឧត្តម មិនមានការខឹងសប្បារចំពោះអ្នកគាំទ្ររបស់ខ្លួនឡើយ ផ្ទុយទៅវិញលោកបែរជានិយាយថា អរគុណចំពោះពាក្យរិះគន់ ប៉ុន្តែបើមើលឱ្យគ្រប់ជ្រុងជ្រោយ គ្រប់គ្នានិងបានយល់ ។  

 


បច្ចុប្បន្នលោក លៀង ដែនឧត្តប គឺជានិស្សិតឆ្នាំទី ៤ នៃ សកលវិទ្យាជាតិគ្រប់គ្រង ផ្នែកគ្រប់គ្រង ទៅថ្ងៃអនាគតលោកចង់ក្លាយទៅជាតារាសម្តែង និង បង្ហាញម៉ូដល្បីឈ្មោះដូចជារៀមច្បងមួយចំនួន ដូច្នេះហើយទើបលោកប្រឹងប្រឹងហ្វឹកហាត់ក្នុងវិស័យនេះដើម្បីទុកជាដើមទុនទៅថ្ងៃមុខ ៕

 


អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច និង ផ្តល់ឱ្យ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024