ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

Miss Queen Cambodia 2024 និង Misters Of Cambodia 2024 ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រកំពុងធ្វើអោយបេក្ខភាព និងមហាជនទន្ទឹងរង់ចាំ!

២៦ មេសា ២០២៤ | កម្សាន្ដ


 
CIM ដែលកំពុងត្រៀមរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី ២ បញ្ចូលគ្នារួមមាន Miss Queen Cambodia 2024 និងកម្មវិធី Misters Of Cambodia 2024 ដើម្បីស្វែងរកម្ចាស់ជយលាភីតំណាងកម្ពុជាលើឆាកអន្តរជាតិ។

 

 


 
តាមគម្រោងការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីទាំង ២ នេះនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ តួយ៉ាង មុនការប្រកួតឈានមកដល់ CIM បានធ្វើការហាត់សមបេក្ខភាពផ្លូវការទាំងអស់ ដើម្បីឱ្យគ្រប់គ្នាធ្វើបានកាន់តែល្អ និងមានទំនុកចិត្តលើខ្លួនឯង។

 


 
បន្ទាប់ពីបានហាត់សមច្រើនលើកច្រើនសារ បេក្ខភាពផ្លូវការទាំងអស់រឹតតែមានភាពជឿជាក់លើខ្លួនឯង ថែមទាំងការតាំងចិត្តខ្ពស់ ក្នុងការក្រសោបយកតំណែងជ័យលាភីតាមក្តីសុបិនរបស់ខ្លួនទៀតផង។

 


 
សូមជម្រាបថា តែសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រិយមិត្តនឹងបានឃើញម្ចាស់មកុដ ២ រូបរបស់ Miss Queen Cambodia 2024 ដោយម្នាក់នឹងតំណាង់កម្ពុជាទៅប្រកួតកម្មវិធី Miss International Queen Pageant នៅប្រទេសថៃ ខណៈជយលាភីម្នាក់ទៀត នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Star International 2024 នៅខែធ្នូ​ ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ ដោយឡែក ម្ចាស់ជយលាភី Misters Of Cambodia 2024 មានចំនួន ៣ រូប ដែលនឹងឱកាសតំណាងកម្ពុជាទៅប្រកួតក្នុងវេទិកាលំដាប់អន្តរជាតិធំៗរួមមាន៖ Man Hot Star International in Thailand, Mister Celebrity International in Vietnam កម្មវិធី Man of The Year 2024 នៅប្រទេសថៃ។

 


 
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា ហៅកាត់ CIM ក្នុងការជាវទិញសំបុត្រការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃការអបអរសាទរម្ចាស់ជយលាភី ដោយការទស្សនាការប្រកួតផ្ទាល់៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024