ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

យោធាអ៊ីស្រាអ៊ែលឱ្យប្រជាជនប៉ាលេស្ទីន១សែននាក់ជម្លៀសចេញពីភាគខាងកើតទីក្រុងRafah

ប្រជាជនប៉ាលេស្ទីនចាប់ផ្តើមចាកចេញពីភាគខាងកើតទីក្រុងRafahក្រោយយោធាអ៊ីស្រាអ៊ែលបញ្ជាឱ្យប្រជាជន១សែននាក់ជម្លៀស។

 

 

 

 

ប្រជាជនប៉ាលេស្ទីនជាច្រើនគ្រួសារ បានចាកចេញពីតំបន់ភាគខាងកើតទីក្រុងRafah (រ៉ាហ្វា)នៅថ្ងៃច័ន្ទ(៦ឧសភា) ក្រោយពីទទួលបានបញ្ជាឱ្យជម្លៀសពីយោធាអ៊ីស្រាអ៊ែល។ 

 

យោធាអ៊ីស្រាអ៊ែលនៅថ្ងៃច័ន្ទ បានលើកឡើងថា ខ្លួនបានចាប់ផ្តើមលើកទឹកចិត្តឱ្យប្រជាជនទីក្រុងRafah (រ៉ាហ្វា)ជម្លៀស។ ប៉ុន្តែគេនៅមិនទាន់ឃើញមានការបញ្ជាក់នៅឡើយទេ ពាក់ព័ន្ធនឹងការ លើកឡើងរបស់បណ្តាញសារព័ត៌មាន ដែលថា ការជម្លៀសនេះ ធ្វើឡើងដើម្បីយោធាចូលវាយប្រហារដីគោក។

 

រយៈពេល៧ខែនៃសង្គ្រាមលុបបំបាត់ក្រុមហាម៉ាស់នេះ , ប្រទេសអ៊ីស្រាអ៊ែល បានលើកឡើងថា ទីក្រុងRafah (រ៉ាហ្វា)ជាជម្រករបស់ក្រុមហាម៉ាស់រាប់សិបពាន់នាក់ ហើយថាជ័យជំនះ នឹងមិនអាចទៅរួចឡើយ បើគ្មានការដណ្តើមយកទីក្រុងRafah(រ៉ាហ្វា)។ 

 

 

 

 

 

 

ប៉ុន្តែទីក្រុងRafah (រ៉ាហ្វា)ជាជម្រកប្រជាជនប៉ាលេស្ទីនភៀសខ្លួនច្រើនជាង១លាននាក់ ដែលរត់ភៀសខ្លួនពីសមរភូមិផ្សេងៗក្នុងតំបន់ហ្គាហ្សាមកកាន់ទីក្រុងមួយនេះដើម្បីសុវត្ថិភាពនាកាលគ្រាកន្លងមក។ ចំពោះការវាយលុកទីក្រុងRafah (រ៉ាហ្វា)របស់ប្រទេសអ៊ីស្រាអ៊ែលបានធ្វើឱ្យប្រទេសលោកខាងលិច និងប្រទេសអេហ្ស៊ីបដែលជាប្រទេសក្បែរខាងមានការបារម្ភយ៉ាងខ្លាំង។

 

 សង្គ្រាមចាប់ផ្តើមឡើងក្រោយក្រោយមហាម៉ាស់ ចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា, ស្លាប់មនុស្ស១២០០នាក់ និង២៥២នាក់ត្រូវចាប់ជាចំណាប់ខ្មាំង។ យោងអាជ្ញាធរអ៊ីស្រាអ៊ែល។

 

ចំណែកប្រជាជនប៉ាលេស្ទីនច្រើនជាង៣៤,៦០០នាក់ ត្រូវសម្លាប់ និងច្រើនជាង៧៧,០០០នាក់ រងរបួសក្នុងការវាយប្រហារតបវិញពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល។ យោងក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។ 

 

 

 

 

ប្រែសម្រួល៖ ណាវ័ន្ត

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024