ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

អាល់ប៊ុមថ្មី Taylor Swfit បំបែកកំណត់ត្រាលើ Spotify តាំងពីមិនទាន់ចេញលក់

១៩ មេសា ២០២៤ | កម្សាន្ដ


កម្មវិធីស្ដាប់ចម្រៀងធំជាងគេគឺ Spotify បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែមេសាថា អាល់ប៊ុមថ្មីរបស់កំពូលតារាចម្រៀងអាមេរិក Taylor Swift បានក្លាយជាអាល់ប៊ុមដែលមានអ្នក Save ទុកចាំស្ដាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

 


មួយថ្ងៃមុននេះដែរ Taylor Swift ក៏បានបង្ហោះពីការរាប់ថយក្រោយមួយទៅកាន់អ្នកតាមដាន ៩៥ លាននាក់លើបណ្ដាញសង្គមរបស់នាង ដោយប្រើ emoji លើកដៃពីរដើម្បីបង្ហាញថារយៈពេលពីរថ្ងៃទៀតអាល់ប៊ុមថ្មីរបស់នាងនឹងចេញជាផ្លូវការ។

 


អាល់ប៊ុមថ្មីនេះមានចំណងជើងថា “The Tortured Poets Department” (ដឹ ថតថឺ ផូអេតស៍ ឌីផាតមេន) និងជាអាល់ប៊ុមពេញទី១១ របស់នាងបន្ទាប់ពីអាល់ប៊ុម “Midnights” ដែលបានចេញតាំងពីខែតុលា ឆ្នាំ២០២២។

 


កាលពីព្រឹកថ្ងៃពុធ មានពាក្យចចាមអារ៉ាមជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម X ឬ Twitter ថាអាល់ប៊ុមនេះត្រូវបានបែកធ្លាយតាមរយៈតំណភ្ជាប់ Google Drive ប៉ុន្តែក៏មិនមានការបំភ្លឺជាផ្លូវការអំពីការលេចធ្លាយពីសំណាក់ Taylor Swift ឬផលិតកម្មរបស់នាងទេ។

 


អាល់ប៊ុម “The Tortured Poets Department” (ដឹ ថតថឺ ផូអេតស៍ ឌីផាតមេន) នឹងចេញលក់នៅថ្ងៃសុក្រ ទី១៩ ខែមេសានេះ ជាមួយវីដេអូចម្រៀងដំបូងមានចំណងជើងថា “Fortnight” (ហ្វត ណាយ) ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024