ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានបញ្ជាទៅអាជ្ញាធរមូលដ្ឋានឱ្យឃ្លាំមើលករណីជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងជំងឺនេះ មានការកើនឡើងអំឡុងពេលបុណ្យឆ្លងឆ្នាំថ្មី។
លោកស្រីKenika Ounjitអ្នកនាំពាក្យស្តីទីប្រចាំការិយាល័យនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅថ្ងៃសុក្រថា នាយករដ្ឋមន្ត្រី និងមន្ត្រីសុខាភិបាល កាន់តែមានការបារម្ភខ្លាំងទៅលើលទ្ធភាពនៃការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩បន្ថែមទៀត។
លោកស្រីបន្តថា អាជ្ញាធរក្នុងតំបន់ទទួលបានការណែនាំឱ្យធានាថាតាមមន្ទីរពេទ្យមានការត្រៀមបម្រុងជាមុនសម្រាប់អ្នកជំងឺកូវីដ១៩ ប្រសិនបើផ្ទុះឆ្លងជំងឺកូវីដ១៩។
អ្នកទាំងឡាយដែលមានរោគសញ្ញាដូចជំងឺផ្តាសាយ ទទួលបានការណែនាំឱ្យពាក់ម៉ាស់ ពេលនៅតាមទីកន្លែងសាធារណៈ , លាងសម្អាតដៃពួកគេឱ្យបានញឹកញាប់ និងធ្វើតេស្ត។
យោងនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃ(DDC) ឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ចំនួន១០០៤នាក់ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យអំឡុងពេលថ្ងៃ១៤មេសា ដល់២០មេសា បើគិតជាមធ្យម គឺ១៤៣នាក់ក្នុងមួយថ្ងៃ។ ករណីអ្នកជំងឺកូវីដ១៩ភាគច្រើនយោងតាមរបាយការណ៍មាននៅទីក្រុងបាងកក និងបណ្តាខេត្តតំបន់ទេសចរណ៍សំខាន់ៗ។
អត្ថបទ៖ណាវ័ន្ត