ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ក្រុមហ៊ុនTikTokចេញប្តឹងរាំងខ្ទប់ច្បាប់របស់សហរដ្ឋអាមេរិក

ក្រុមហ៊ុនTikTok ដែលជាក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញដ៏មានប្រជាប្រិយភាពឥឡូវនេះ បានសម្រេចចេញប្តឹងប្រឆាំងនឹងច្បាប់សហរដ្ឋអាមេរិក ទៅតុលាការសហព័ន្ធអាមេរិកដើម្បីរាំងខ្ទប់ច្បាប់មិនឱ្យមានសុពលភាពអនុវត្តន៍លើក្រុមហ៊ុនរបស់ខ្លួន។

 

 

 

 

 

ក្រុមហ៊ុនTikTok និងក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនធំរបស់ខ្លួន បានដាក់ពាក្យប្តឹងនៅតុលាការសហព័ន្ធអាមេរិកនៅថ្ងៃអង្គារ(៧ឧសភា) ស្វែងរកការរាំងខ្ទប់ច្បាប់សហរដ្ឋអាមេរិកដែលចុះហត្ថលេខាដោយលោកប្រធានាធិបតីអាមេរិកJoe Biden។ 

 

ច្បាប់ដែលលោកប្រធានាធិបតីអាមេរិកJoe Bidenបានចុះហត្ថលេខា បានតម្រូវឱ្យក្រុមហ៊ុនTikTok ដកខ្លួនចេញពីក្រុមហ៊ុនចិន ByteDance ឬបើមិនដូច្នោះទេ បណ្តាញសង្គមអនឡាញTikTokនឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់លើទឹកដីអាមេរិកដែលមានអ្នកប្រើប្រាស់រហូតដល់ទៅ១៧០លាននាក់។ 

 

ក្នុងបណ្តឹងទៅកាន់តុលាការសហព័ន្ធអាមេរិក, ក្រុមហ៊ុនTikTokបានលើកឡើងនូវហេតុផលរបស់ខ្លួនថា ច្បាប់ដែលលោកJoe Bidenចុះហត្ថលេខា បានល្មើសទៅនិងធម្មនុញ្ញអាមេរិករួមមានល្មើសទៅនឹងកិច្ចការពារសេរីភាពបញ្ចេញមតិដោយសេរី។ 

 

ច្បាប់សហរដ្ឋអាមេរិកដែលលោកJoe Bidenប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាកាលពីខែមុន បានទុកពេលឱ្យក្រុមហ៊ុនByteDanceរហូតដល់ថ្ងៃទី១៩មករាឆ្នាំ២០២៥ ដើម្បីឱ្យ ជ្រើសរើស នូវជំរើស២មានលក់បណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពTikTok ឬបណ្តាញនេះត្រូវហាមឃាត់ប្រើប្រាស់លើទឹកដីអាមេរិក។ 

 

ភាពស៊ាំញ៉ាំលើបណ្តាញសង្គមអនឡាញ TikTok នៅទឹកដីសហរដ្ឋអាមេរិក បានកើតឡើងដោយសារតែការបារម្ភខ្លាំងរបស់សមាជិកសភាអាមេរិក ថា ប្រទេសចិន អាចចូលទៅទិន្នន័យផ្សេងៗរបស់ប្រជាជនអាមេរិក ឬធ្វើចារកម្មលើពួកគេតាមរយៈបណ្តាញសង្គមអនឡាញមួយនេះ។ 
 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024