ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

Stray Kids បង្កើតប្រវត្តិសាស្ត្រនៅ Met Gala តែបែរទទួលបានការរើសអើង

០៨ ឧសភា ២០២៤ | កម្សាន្ដ

 ក្រុមចម្រៀងបុរស Stray Kids បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុម K-Pop ដំបូងគេត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី MET Gala តែក៏ផ្ទុះមតិចម្រូងចម្រាសបន្ទាប់ពីមានក្រុមអ្នកថតរូបក្នុងកម្មវិធីនេះជាច្រើននិយាយពាក្យសម្ដីបែបរើសអើងទៅពួកគេ។

 


សមាជិកទាំង ៧រូបរបស់ក្រុមចម្រៀងកូរ៉េ Stray Kids (ស្ត្រេ ឃីដស៍) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Met Gala ក្នុងនាមជាអ្នកតំណាងម៉ាក Tommy Hilfiger (ថមមី ហ៊ីលហ្វីហ្កឺ) ដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត និងសរសើរមិនដាច់ពីមាត់ចំពោះភាពស្រស់សង្ហារបស់ពួកគេ។ 

 


យ៉ាងណាមិញ គេក៏បានកត់សម្គាល់ឃើញភាពមិនប្រក្រតីមួយចំនួនពីការបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់ Stray Kids លើកនេះ ដោយនៅក្នុងវីដេអូផ្សាយផ្ទាល់ គេបានឮក្រុមអ្នកថតរូបនិយាយចំអកឱ្យពួកគេដោយមានការលើកឡើងនូវប្រយោគផ្សេងៗដូចជា “មុខពួកគេមើលទៅគ្មានអារម្មណ៍ទាល់តែសោះ” ឬ “ពួកគេដូចមនុស្សយន្ត”។

 


នៅក្នុងវីដេអូមួយផ្សេងទៀត ក្រុមអ្នកថតបានព្យាយាមស្រែកបង្គាប់ពួកគេដោយប្រើសម្ដីមិនសូវជាសមរម្យ ដោយម្នាក់ស្រែកថា៖ “គ្រប់គ្នាលោត!” មុនពេលអ្នកផ្សេងទៀតនិយាយថា៖ “ខិតស្ដាំ ភាសាកូរ៉េគេនិយាយយ៉ាងម៉េច?” ហើយក៏នាំគ្នាសើច។ ពាក្យសម្ដីទាំងនេះត្រូវបានហ្វេនខេប៉ុបយល់ថាជាការ bully ថាតារាខេប៉ុបថាមានកម្ពស់ទាប និងមិនចេះភាសាអង់គ្លេស ដែលជាការបញ្ចេញមតិមិនសមរម្យ និងបង្ហាញពីការ “រើសអើង” ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024