ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ក្រុមតាលីបង់ស្តារសណ្តាប់ធ្នាប់បានឡើងវិញក្រោយបង្ក្រាបបាតុកម្ម

ក្រុមតាលីបង់ស្តារសណ្តាប់ធ្នាប់បានឡើងវិញក្រោយបង្ក្រាបបាតុកម្មក្នុងប្រតិបត្តិការលុបបំបាត់ការដាំដុះដំណាំអាភៀន។ 

 

 

 

 

 

ក្រុមតាលីបង់ ដែលគ្រប់គ្រងប្រទេសអាហ្គានីស្ថាន នៅថ្ងៃអង្គារ(៧ឧសភា) បានឱ្យដឹងថា សណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញ ក្រោយកងកម្លាំងសន្តិសុខ បង្ក្រាបបាតុកម្មនៅខេត្តភាគខាងជើង ក្នុងប្រតិបត្តិការលុបបំបាត់ការដាំដុះដំណាំអាភៀន។ ដំណាំអាភៀន នៅប្រទេសអាហ្គានីស្ថាន បានបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារក្រីក្រជាច្រើន។ 

 

ក្រុមតាលីបង់ បានឡើងកាន់អំណាចនៅប្រទេសអាហ្គានីស្ថាននៅឆ្នាំ២០២១ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដកយោធាចេញពីប្រទេសមួយនេះក្រោយសង្គ្រាម២០ឆ្នាំដែលកើតឡើងនៅប៉ុន្មានសប្តាហ៍បន្ទាប់ពីការវាយប្រហារនៅថ្ងៃ១១កញ្ញាឆ្នាំ២០០១ លើទឹកដីសហរដ្ឋអាមេរិក។

 

នៅឆ្នាំ២០២២ មេដឹកនាំកំពូលរបស់ក្រុមតាលីបង់ បញ្ជា ឱ្យបញ្ឈប់ការដាំដុះដំណាំអាភៀន។ អាហ្គានីស្ថានជាប្រទេសផលិតអាភៀនធំបំផុតនៅក្នុងពិភពលោក។ ប្រជាជនអាហ្គានីស្ថានភាគច្រើន ពឹងពាក់ទៅលើការដាំដុះដំណាំអាភៀន។ 

 

យោងក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ Alcis  ឃើញថា តាមទិន្នន័យផ្កាយរណបកាលពីឆ្នាំមុនការដាំដុះអាភៀនមានការថយចុះយ៉ាងខ្លាំងនៅក្នុងខេត្តជាច្រើននៅរវាងឆ្នាំ២០២២និងឆ្នាំ២០២៣ប៉ុន្តែរបាយការណ៍ដដែលបង្ហាញថា នៅខេត្ត  Badakhshan ទំហំដីប្រើប្រាស់សម្រាប់ដាំដុះអាភៀន បានកើនឡើង។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024