ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

តុលាការកាត់ក្តីរឿងលុយបំបាត់មាត់នឹងពិចារណាទោសពន្ធនាគារលើលោកDonald Trump

តុលាការកាត់ក្តីរឿងលុយបំបាត់មាត់របស់លោកDonald Trumpនឹងពិចារណាទោសពន្ធនាគារលើអតីតប្រធានាធិបតីអាមេរិករូបនេះ។ 

 

 

 

 

 

ចៅក្រមអាមេរិកដែលទទួលបន្ទុករឿងក្តី«លុយបំបិទមាត់»របស់លោក Donald Trump នៅថ្ងៃច័ន្ទ(៦ឧសភា) បានពិន័យអតីតប្រធានាធិបតីអាមេរិករូបនេះ ចំនួន១ពាន់ដុល្លារបន្ថែមទៀត ដែលជាការពិន័យលើកទី១០ហើយ ពាក់ព័ន្ធនឹងការល្មើសមិនគោរពទៅតាមសេចក្តីបង្គាប់របស់តុលាការ។ 

 

ចៅក្រមសហរដ្ឋអាមេរិក លោកJuan Merchan  និយាយថា លោកនឹងពិចារណាទោសពន្ធនាគារលើលោកDonald Trump ប្រសិនបើអតីតប្រធានាធិបតីអាមេរិករូបនេះនៅតែបន្តប្រព្រឹត្តិកំហុសដូច្នេះមិនឈប់ឈរ។ 

 

ក្នុងរឿងក្តីលុយបំបិទមាត់, កន្លងមក លោកDonald Trump ត្រូវពិន័យ១ពាន់ដុល្លារ ៩ដងហើយ ប៉ុន្តែហាក់មិនអាចទប់លោកមិនឱ្យប្រព្រឹត្តិកំហុស។ 

 

មុនពេលដើរចូលតុលាការ អតីតប្រធានាធិបតីអាមេរិកលោកDonald Trumpវ័យ៧៧ឆ្នាំ បានថ្លែងយ៉ាងដូច្នេះ «នេះជាករណីគួរឱ្យអស់សំណើច ។ ខ្ញុំមិនបានធ្វើអ្វីខុសឡើយ។ តុលាការបានដកសិទ្ធនិយាយស្តីតាមរដ្ឋធម្មនុញ្ញរបស់ខ្ញុំ»។ 

 

ច្បាប់ទីក្រុងញូវយ៉ក អនុញាតិឱ្យពិន័យដល់ទៅ១ពាន់ដុល្លារ ឬទោសជាប់ពន្ធនាគារដល់ទៅ៣០ថ្ងៃ ប្រសិនបើល្មើសនឹងសេចក្តីបង្គាប់របស់តុលាការ ដែលហាមឃាត់មិនឱ្យនិយាយជាសាធារណៈ លើតុលាការ, សាក្សី ,គ្រួសារតុលាការ និងរដ្ឋអាជ្ញារ ប្រសិនបើការនិយាយទាំងនោះប៉ះពាល់ដល់រឿងក្តី។  

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024