ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ទឹកជំនន់នៅប្រេស៊ីលបណ្តាលឱ្យមនុស្ស១៥០,០០០នាក់បាត់បង់ទីជម្រកនិងជាច្រើននាក់ស្លាប់

ក្រុមសង្គ្រោះបំពេញការងារយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ទៅជួយជម្លៀសមនុស្សដែលរងគ្រោះក្នុងទឹកជំនន់នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីលរដ្ឋ Rio Grande do Sul  នៅថ្ងៃអង្គារ។ 

 

ទឹកជំនន់នៅប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សយ៉ាងតិច៩០នាក់ និងមានមនុស្ស១៥០,០០០នាក់បាត់បង់ទីជម្រក។ ចំណែកអ្នកនៅរួចរស់ជីវិតក្នុងគ្រោះមហន្តរាយនេះ ត្រូវការស្បៀងអាហារ និងសំភារៈផ្សេងៗដែលជាតម្រូវការជាមូលដ្ឋាន។ 
 

 

 

 

 

 

ទឹកជំនន់ធ្ងន់ធ្ងរ កាន់តែធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកាន់តែជួបការលំបាក នៅមានមនុស្សជាច្រើននាក់ទៀតនៅរង់ចាំការជម្លៀសតាមទូក ឬឧទ្ធម្ភាចក្រចេញពីលំនៅដ្ឋានរបស់ពួកគេដែលលិចលង់ដោយសារភ្លៀងធ្លាក់ខ្លាំង។ 

 

ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បានបង្កឱ្យទឹកទន្លេជាច្រើនឡើងជោរជន់ហៀរហួសច្រាំងលិចទីក្រុងជាច្រើន បំផ្លាញផ្លូវ និងស្ពាន រួមទាំងអាកាសយានដ្ឋានជាច្រើនផងដែរ។  

 

ឥឡូវនេះ តាមការព្យាករណ៍ ភ្លៀងធ្លាក់នឹងថមថយចុះនៅថ្ងៃព្រហស្បត៍ ប៉ុន្តែភ្លៀងនឹងនៅតែបន្តធ្លាក់រហូតដល់ចុងសប្តាហ៍។ 

 

អ្នកជំនាញបានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំង បណ្តាលមកពីរលកកំដៅកើតឡើងពីបាតុភូតអេលនីណូនៅឆ្នាំនេះ ជួបជាមួយខ្យល់ត្រជាក់ពីមហាសមុទ្រ​អង់តាក់ទិចនិងសំណើមខុសប្រក្រតី នៅហាសមុទ្រអាត្លង់ទិក។ 

 

អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់ទឹកស្អាត និងអគ្គីសនីប្រើប្រាស់របស់ពលរដ្ឋច្រើនជាង១,៤លាននាក់។ 
 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024