ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

 ពីរទន្ទឹមគ្នាក្នុងពេលតែមួយ រី លីណា កំពុងប្រកួត Miss Grand Cambodia 2024 ស្របពេកស្នាដៃ « បុព្វេនិម្មិត » ! កំពុងទទួលការចាប់អារម្មណ៍នៅ PNN 

០៨ ឧសភា ២០២៤ | កម្សាន្ដ

 

 

បេក្ខភាព Miss Grand Cambodia 2024 កញ្ញា រី លីណា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង បន្ទាប់ពីនាងមានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន  « បុព្វេនិម្មិត”។  បើទោះបីជាក្នុងរឿងនេះនាងស្ថិតក្នុងតំណែងជាតួរង និងកាចឆ្នាស់ឆ្នើម ប៉ុន្តែស្នាដៃសម្តែងនាងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ។ 

 

 

កញ្ញា រី លីណា ជាបេក្ខភាព Miss Grand Cambodia 2024 ដែលមានការតស៊ូក្នុងជីវិតខ្លាំង ដោយសារតែគ្រួសារនាងមានជីវភាពខ្វះខាត នាងត្រូវប្រឹងធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ។ ទន្ទឹមនិងការត្រៀមខ្លួនចូលរួមប្រកួត Miss Grand Cambodia 2024 នេះ រី លីណា ក៏កំពុងលេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ផងដែរដែលមានចំណងជើងថា « បុព្វនិម្មិត » ។ 

 

 

កញ្ញា  ពិតជារីករាយណាស់ដែលខាងទូរទស្សន៍ ភីអិនអិន បានផ្តល់ឱកាសឱ្យនាងបានចូលរួមសម្តែងនៅក្នុងរឿងភាគជាច្រើន ដូចជារឿង « មន្តស្នេហ៍ចៅស្រី » « បាបស្នេហ៍អតីត » និង ថ្មីៗនេះនាងកំពុងតែលេចមុខក្នុងរឿងថ្មីមួយទៀតដែលមានចំណងជើងថា « បុព្វេនិម្មិត » ដោយនាងបានសម្តែងជាតួអង្គជាមិត្តភក្តិរបស់តួឯកស្រី ដែលសម្តែងដោយកញ្ញា សេង រដ្ឋា ។

 

 

ថ្វីដ្បិតតែក្នុងរឿងនេះនាងសម្តែងតួរង និង កាចឆ្នាស់ឆ្នើម ប៉ុន្តែនាងពិតជារីករាយណាស់ ដែលខាង ភីអិនអិន បានផ្តល់ឱកាសការងារដល់រូបនាង ។ កញ្ញា រី លីណា គឺជាកូនអ្នកខេត្ត ព្រះសីហនុ ដែលមានជីវភាពខ្វះខាត នាងត្រូវរកប្រាក់គ្រប់ទីកន្លែងដើម្បីយកមកចិញ្ចឹមគ្រួសារ តែទោះជាយ៉ាងណានាងបានតស៊ូរហូតបញ្ចប់ថ្នាក់ទី ១២ ។

 

 

កញ្ញា រី លីណា បានឱ្យដឹងផងដែរថា ក្តីស្រមៃធំរបស់នាងគឺចង់ក្លាយទៅជាម្ចាស់មកុដ Miss Grand Cambodia 2024 ដូច្នេះហើយទើបនាងប្រឹងហ្វឹតហាត់មិនហានឈប់សម្រាក ។ 

 

 

កញ្ញា រី លីណា បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង បន្ទាប់ពីបានដាក់ពាក្យចូលរួមប្រកួត Miss Grand Cambodia 2024 ទាំងរូបសម្រស់ ចំណេះដឹង និងការដើរម៉ូដ ទោះបីមិនទាន់ដឹងថាលទ្ធផលនៃការប្រកួតប្រជែងនេះមានលទ្ធផលយ៉ាងណា នាងបានត្រៀមចិត្តត្រៀមកាយ និងប្តេជ្ញាចិត្តធ្វើឱ្យបានល្អ ដើម្បីដណ្តើមមកុដនៅក្នុងឆ្នាំនេះ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024