ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

 កូនខ្មែរវ័យក្មេងដ៏មានសមត្ថភាព ជាង៧០រូបទទួលបានពានក្នុងការប្រកួត តន្រ្តី និង ចម្រៀង ក្លាសិក ពីសាលាស្រណោះតន្រ្តី !

២៦ មីនា ២០២៤ | កម្សាន្ដ

 

ឆ្លងកាត់ការប្រកូតប្រជែងដ៏ស្វិតស្វាញផ្នែកតន្ត្រី និងមច្រៀងក្លាសិន បានរកឃើញសិស្សតន្ត្រីឆ្នើមៗតាមមុខជំនាញៗមួយប្រមាណជាជាង ៧០នាក់ពីសាលាស្រណោះតន្ត្រី។

 

 

ថ្វីដ្បិតតែកូនសិស្សសាលា ស្រណោះតន្រ្តី ម្នាក់ៗមានវ័យក្មេងក៏ពិតមែន ប៉ុន្តែម្នាក់ពោរពេញដោយសមត្ថភាព ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែ មីនា កន្លងមកនេះ លោក សូ ស្រណោះ ដែលជា នាយកសាលា បានរៀបចំពិធីប្រគល់ពានរង្វាន់យ៉ាងកក្រើក ជូនដល់ម្ចាស់ជ័យលោភីសរុបជាង ៧០ រូប បន្ទាប់ពីកូន ខ្មែរ ទាំងនោះបានប្រកួតប្រជែងគ្នាលើវិញ្ញាសារ តន្រ្តី ព្យាណូ ចម្រៀង ក្លាសិក ប្រកបដោយជោគជ័យ ។ អ្នកឈ្នះពានរង្វាន់ទាំងនោះ ត្រៀមនឹងចេញទៅប្រកួតនៅ សហរដ្ឋអាមេរិក និង កូរ៉េ ជាដើម...។ 

 

 

ការប្រគល់ពានរង្វាន់នេះបានរៀបចំឡើងយ៉ាងធំដុំ និងបានអញ្ជើញមាតាបិតាសិស្សមួយចូលរួមយ៉ាងច្រើនកុះករ រហូតធ្វើឱ្យកក្រើកអស់ពិភពតន្រ្តីតែម្តង ។ លោក សូ ស្រណោះ នាយកសាលា ស្រណោះតន្រ្តី បានឱ្យដឹងផងដែរ កូនសិស្សរបស់លោកដែលទទួលបានពានរង្វាន់នៅក្នុងថ្ងៃនេះ សុទ្ធតែជាអ្នកដែលមានសមត្ថភាពខ្ពស់ខាងតន្រ្តី បើទោះបីជាមានអ្នកខ្លះមានវ័យតិចក៏ពិតមែន ប៉ុន្តែពួកគេមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ។ 

 


ទន្ទឺមនឹងការរៀបចំពិធីនេះលោក សូ ស្រណោះ ក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ សិស្សដែលទទួលបានពាន មាស និង ពាន ប្រាក់ ត្រៀមនឹងចេញទៅប្រកួត នៅ សហរដ្ឋអាមេរិក និង ប្រទេស កូរ៉េ ក្នុងពេលឆាប់ៗខាងមុខ ។

 

 

 នេះជាលើកទី ២ ហើយដែលលោកត្រៀមដឹកនាំសិស្សចេញទៅប្រកួតនៅ លើទឹកដី សហរដ្ឋអាមេរិក ។ លោករំពឹងថា កូនសិស្សរបស់លោកនឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ ក្រោយពីទទួលបានការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីសាលារបស់លោក ។  

 


លោក សូ ស្រណោះ បានប្តេជ្ញាចិត្តបន្តពង្រឹង និងបង្ហាត់បង្រៀនកូនសិស្សរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីធំៗផ្សេងៗ ដើម្បីទទួលបានពានរង្វាន់ត្រឡប់មកកាន់ប្រទេស កម្ពុជា វិញ មិនថាការប្រកួតនៅ សហរដ្ឋអាមេរិក និង នៅ កូរ៉េ ឡើយ ...៕ 


 

 

 អត្ថបទ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024