ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ឡើងរេញប្រកួតនៅលើឆាកអន្តរជាតិថ្ងៃនេះ តារាគុនល្បុកត្តោ សំ ថារ័ត្ន បេ្តជ្ញាចិត្តយកឈ្នះដៃគូប្រកួតឱ្យបាន

២២ មីនា ២០២៤ | កម្សាន្ដ

 

កំពុងជោគជ័យនៅក្នុងការសម្តែងភាពយន្តខ្នាតធំតាមរយៈរឿង « បណ្តាសានាងរាត្រី » ស្រាប់តែតារាសម្តែង និងជាអ្នកលេងគុនល្បុកត្តោ កញ្ញា សំ ថារ័ត្ន បានទៅដល់ប្រទេស ថៃ ហើយដើម្បីឡើងរេញប្រកួតក្បាច់គុនចម្រុះ ។

 

 

 នៅថ្ងៃនេះ កញ្ញា សំ ថារ័ត្ន ត្រូវឡើងរេញប្រកួតជាមួយកីឡាករបរទេសនៅប្រទេស ថៃ ហើយដើម្បីប្រកួតក្បាច់គុណចម្រុះដណ្តើមពានរង្វាន់ មិនថាលទ្ធផលយ៉ាងណាតារាសម្ដែងគុនល្បុក្កតោ រូបនេះបេ្តជ្ញាចិត្តប្រឹងប្រែងយកជ័យជំនះឱ្យបាន ក្នុងការប្រកួត ២ ថ្ងៃនេះ ។ 

 

 

 

បើតាមគម្រោងការប្រកួតក្បាច់គុនចម្រុះដែលរៀបចំឡើងនៅ ភូកេត ប្រទេស ថៃ នៅថ្ងៃទី ២២ និង ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៤ នេះ ដោយមានប្រទេសជាច្រើនចូលរួមប្រកួត ។ ចំណែកកញ្ញា សំ ថារ័ត្ន ត្រូវបានជ្រើសរើសតំណាងស្រ្តី កម្ពុជា ទៅចូលរួមប្រកួត ។ មុនពេលចេញទៅប្រកួតកញ្ញា បានរៀបរាប់ប្រាប់ថា នាងពិតជាសប្បាយចិត្តណាស់ដែលបានតំណាងឱ្យស្រ្តី ខ្មែរ មួយរូបទៅចូលរួមការប្រកួតនេះ ។

 

 


កញ្ញា សំ ថារ័ត្ន បានបេ្តជ្ញាចិត្ត និងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកជ័យជំនះជូនជាតិ ។ ទាំងអ្នកក្នុងនិងក្រៅសិល្បៈបានលើកទឹកចិត្ត និង ផ្ញើសារជូនពរ សំ ថារ័ត្ន ឱ្យជោគជ័យក្នុងការប្រកួតនេះ ។ ទន្ទឹមនឹងការចេញទៅប្រកួតនេះ កញ្ញា សំ ថារ័ត្ន ក៏កំពុងលេចមុខនៅក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្ម LD ផងដែរ ដែលមានចំណងជើងថា « បណ្តាសានាងរាត្រី » ដោយនាងបានសម្តែងជាតួអង្គលេចធ្លោមួយរូប មិនថាជួបនូវការលំបាកបែបណា នាងធ្វើបានយ៉ាងល្អ និងទទួលបានការ គាំទ្រខ្លាំងពីមហាជន ។ 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024