ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
គូស្នេហ៍ជាច្រើនគូបាននាំគ្នាទៅកាន់ប៉មតួអេហ្វេល ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃពុធ ទី១៤ កុម្ភៈ ដើម្បីប្រារព្ធទិវានៃក្តីស្រឡាញ់។
គូស្នេហ៍ជាច្រើនគូខ្លះស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក ជាមួយគ្រឿងលម្អរូបបេះដូងបាននាំគ្នាមកប្រារព្ធថ្ងៃបុណ្យនៃក្ដីស្រលាញ់នៅប៉មតួអេហ្វេល ក្រុងប៉ារីស ខណៈភោជនីយដ្ឋាន Madame Brasserie (ម៉ាដាម ប្រាសេរី) ដែលស្ថិតនៅជាន់ទីមួយនៃប៉មនេះ បានបញ្ចេញមុខម្ហូបពិសេសសម្រាប់ថ្ងៃ Valentine សម្រាប់ភ្ញៀវក្នុងចំនួនកំណត់ ៤០០ នាក់។
លោក Robbie អាយុ ៤០ ឆ្នាំដែលបានមកជាមួយដៃគូមកពីប្រទេសអេស្ប៉ាញ បាននិយាយថានៅទិវានៃក្ដីស្រលាញ់គ្មានកន្លែងណាដែលសក្ដិសមជាងទីនេះទេ ព្រោះនេះជាទីក្រុងនៃក្ដីស្រលាញ់។
ត្រូវបានគេស្គាល់ជាទូទៅថាជាទីក្រុងនៃក្តីស្រឡាញ់ ទីក្រុងប៉ារីសគឺជាគោលដៅដ៏ពេញនិយមបំផុតមួយសម្រាប់គូស្នេហ៍ ដែលមានចំនួនអ្នកទេសចរច្រើនរហូតដល់ ៤៤ លាននាក់បានមកទស្សនារដ្ឋធានីនេះជារៀងរាល់ឆ្នាំ បើយោងតាមតួលេខទេសចរណ៍ប៉ុន្មានឆ្នាំចុងក្រោយរបស់ទីក្រុង។
ក្នុងចំណោមគូស្នេហ៍ទាំងនេះក៏មានគូស្វាមីភរិយាថ្មីថ្មោងហុងកុង Rachel (រ៉ាឆេល) និង Hugo (ហ៊ូកូ) ដែលបានកំណត់ពេលធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅថ្ងៃ Valentine's Day នេះតែម្ដង។Rachel បាននិយាយថា៖ «យើងជ្រើសរើសមកប៉មតួអេហ្វេល នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់គឺដើម្បីបង្កើតការចងចាំដ៏ល្អមួយសម្រាប់ជីវិតគូរបស់យើង" ៕
ប្រែសម្រួល៖ វ៉ាន់ថន