ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

អ្នកដឹកនាំរឿងកំពូលៗបង្ហាញមុខនៅកម្មវិធីពានរង្វាន់ DGA

១២ កុម្ភៈ ២០២៤ | កម្សាន្ដ


 

សមាគមអ្នកដឹកនាំរឿងអាមេរិកហៅកាត់ DGA បានរៀបចំពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Beverly Hills កាលពីចុងសប្ដាហ៍ ដើម្បីអបអរដល់សមិទ្ធិផលកំពូលៗរបស់អ្នកដឹកនាំរឿងក្នុងឆ្នាំ ២០២៣ មុនកម្មវិធីពានរង្វាន់អូស្ការៀបចំក្នុងខែមីនា។

 

 


អ្នកដឹកនាំភាពយន្តប្រវត្តិសាស្ត្រសង្គ្រាមលោក “Oppenheimer” (អូផេនហាយមើ) លោក Christopher Nolan (គ្រីស្តុបហ្វើ ណូឡាន) បានឈ្នះពានរង្វាន់ធំនៅឯកម្មវិធីពានរង្វាន់ Directors Guild of America (ដាយរ៉េកធើ ហ្គីល អហ្វ អាមេរិខា) ដែលជាពានរង្វាន់ដំបូងបំផុតដែលលោកបានទទួលពីកម្មវិធីនេះ។

 

 


អ្នកដឹកនាំភាពយន្តកូរ៉េ “Past Lives” គឺអ្នកនាង Celine Song (សេលីន សុង) បានឈ្នះពានរង្វាន់ “ស្នាដៃដឹកនាំដំបូង” ខណៈអ្នកដឹកនាំរឿងជនជាតិអ៊ុយក្រែនលោក Mstyslav Chernov (មីស្ទីស្លាវ ឈើនូវ) បានឈ្នះពានរង្វាន់សម្រាប់ការដឹកនាំភាពយន្តឯកសារមានចំណងជើងថា “20 Days in Mariupol” (ធ្វេនធីដេ អ៊ិន ម៉ារីយូផល)។សម្រាប់ពានរង្វាន់ធំផ្នែកភាពយន្តទូរទស្សន៍ បានទៅលើអ្នកដឹកនាំរឿងភាគរបស់ HBO “The Last of Us” លោក Peter Hoar (ភីធើ ហ័រ)។

 

 


គួរបញ្ជាក់ថា DGA គឺជាសមាគមឈានមុខគេដែលតំណាងឱ្យអ្នកដឹកនាំភាពយន្តខ្នាតធំ និងរឿងភាគទូរទស្សន៍នៅអាមេរិក។ អ្នកឈ្នះពានរង្វាន់នៅកម្មវិធីនេះជារឿយៗបានបន្តក្លាយជាអ្នកឈ្នះពានរង្វាន់អ្នកដឹកនាំឆ្នើមនៅកម្មវិធី Oscar ហើយឆ្នាំនេះកម្មវិធីពានរង្វាន់ Oscar នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា ដោយនឹងមានវត្តមានផលិតករ សិល្បករ និងអ្នកមានស្នាដៃលេចធ្លោក្នុងវិស័យភាពយន្តជាច្រើនចូលរួម ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024