ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

កុយ អេណា ងាកមកចាប់អាជីពបង្ហាញម៉ូដជាលើកដំបូងក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតា !

១៧ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

កញ្ញា កុយ អេណា នឹងលេចមុខក្នុងវិស័យបង្ហាញម៉ូដជាលើកដំបូងក្នុងកម្មវិធីធំមួយនៅចុងសប្តាហ៍នេះ បន្ទាប់បានពង្រឹងសមត្ថភាពខ្លួនអស់មួយរយៈក្រោយក្លាយជា Miss Grand Cambodia ២០២៣ លំដាប់រងទី ១ ។  

 

 

លេចមុខក្នុងកម្មវិធី Phnom Penh Designers Week កាលពីពេលថ្មីៗនេះកញ្ញា កុល អេណា បានបង្ហើបប្រាប់ នាងត្រៀមនឹងប្រលូកក្នុងវិស័យបង្ហាញម៉ូដជាលើកដំបូងក្នុងកម្មវិធីធំមួយ ដែលរៀបចំឡើងនៅចុងសប្តាហ៍នេះ ហើយឆាប់ៗខាងមុខកញ្ញាក៏ ត្រៀមនឹងទៅចូលរួមក្នុងកម្មវិធីធំៗផ្សេងទៀតនៅក្រៅប្រទេសដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ។ 

 

 

លំដាប់រងទី១  Miss Grand Cambodia 2023 រូបនេះ ចាប់ផ្តើមមានហាងឆេងខ្ពស់ក្នុងការងារសិល្បៈ ទាំងការងារថតផ្សាយពាណិជ្ជកម្មនិងការងារបង្ហាញម៉ូដ នេះជាលើកដំបូងហើយដែលនាងត្រៀមខ្លួនបង្ហាញមុខនៅក្នុងកម្មវិធីបង្ហាញម៉ូដដ៏ធំនៅចុងសប្តាហ៍នេះរួមជាមួយតារាបង្ហាញម៉ូដល្បីៗមួយចំនួន ។ ជុំវិញនេះការវិឌ្ឍន៍ខ្លួនមកវិញបង្ហាញម៉ូដនេះ កញ្ញា បានបញ្ជាក់ប្រាប់ថា ការងារនេះជាក្តីស្រមៃនាងជាយូមកហើយគ្រាន់តែកន្លងមកនាងមិនមានឱកាសបានធ្វើប៉ុណ្ណោះ ។ 

 

 

តាំងពីល្បីឈ្មោះក្នុងវិស័យសិល្បៈមកកញ្ញា កុយ អេណា កាន់តែទទួលបានតម្លៃខ្លួនខ្ពស់ក្នុងការងារថតផ្សាយពាណិជ្ជកម្ម និងការងារផ្សេងៗជាពិសេសមួយរយៈពេលចុងក្រោយនេះនាងល្បីល្បាញខ្លាំងនៅក្រៅប្រទេស ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះនាងចេញចូលក្រៅប្រទេសញឹកញាប់បំផុត ។ 

 

 

ទន្ទឹមនិងការវិឌ្ឍន៍ខ្លួនមួយជំហានេះកញ្ញា កុយ អេណា ក៏ត្រៀមនឹងចេញទៅប្រទេស ញូវហ្សេឡែន ជាបណ្តោះអាសន្ន ដើម្បីដាក់ពាក្យយកសញ្ជាតិ ញូវហ្សេឡែន ពីព្រោះម្តាយរបស់នាង ចង់ឱ្យនាងចេញទៅរស់នៅទីនោះ ច្រើនជាងនៅស្រុក ខ្មែរ ៕    

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ញិល សុជា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024