ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥

ម៉ាក្រុង៖អង់គ្លេស,បារាំងគួរធ្វើការរួមគ្នាដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ

០៩ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ចក្រភពអង់គ្លេស និងប្រទេសបារាំង ត្រូវធ្វើការរួមគ្នាដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីបារាំងEmmanuel Macron ថ្លែងក្នុសន្ទរកថាទៅកាន់សភាអង់គ្លេសនៅថ្ងៃអង្គារ(៨កក្កដា)។

 

មេដឹកនាំបារាំង ទទួលបានការស្វាគមន៍នៅប្រទេសអង់គ្លេស ពីស្តេចអង់គ្លេសKing Charles នៅថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី១របស់មេដឹកនាំសហភាពអ៊ឺរ៉ុបចាប់តាំងពីអង់គ្លេសចាកចេញពីអ៊ឺរ៉ុប។ ការស្វាគមន៍កក់ក្តៅក្នុងដំណើរទស្សនកិច្ចនេះ ជាសញ្ញាបង្ហាញពីការវិលត្រលប់ទៅរកភាពជិតស្និទ្ធនឹងគ្នាឡើងវិញរវាងប្រទេសទាំង២។ 
 

អំឡុងពេលសន្ទរកថាទៅកាន់សភា, លោកម៉ាក្រុង បាននិយាយថា សហភាពអ៊ឺរ៉ុប មិនបោះបង់អ៊ុយក្រែនឡើយ ហើយបានបន្ថែមថា ចក្រភពអង់គ្លេស និងប្រទេសបារាំង នឹងធ្វើការជាមួយក្រុមប្រទេសគាំទ្រអ៊ុយក្រែន រហូតដល់នាទីចុងក្រោយ ដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់។ 

 

ប្រធានាធិបតីបារាំង ក៏បានលើកឡើងពីតម្រូវការសម្រាប់ប្រទេសអង់គ្លេស និងបារាំងក្នុងការកាត់បន្ថយហានិភ័យដែលបង្កឡើងពីការពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិក និងប្រទេសចិនទៅលើវិស័យពាណិជ្ជកម្ម។ 
 

លោកប្រធានាធិបតីបារាំង  Macron បំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសរយៈពេល៣ថ្ងៃ មានការពិភាក្សាទៅលើបញ្ហាសេដ្ឋកិច្ច និងកិច្ចការបរទេស។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025