ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

រដ្ឋមន្ត្រីការបរទេសអាមេរិកRubioបំពេញទស្សនកិច្ចលើកដំបូងនៅអាស៊ីខណៈTrumpប្រកាសពន្ធ

០៨ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោករដ្ឋមន្ត្រីការបរទេសអាមេរិកMarco Rubio  នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំជាមួយបណ្តាប្រទេសតំបន់អាស៊ានជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់អាស៊ីក្នុងនាមលោកជារដ្ឋមន្ត្រីការបរទេសអាមេរិក។ យោងក្រសួងការបរទេសអាមេរិកប្រកាសនៅថ្ងៃច័ន្ទ(៧កក្កដា)។

 

ដំណើរទស្សនកិច្ចរបស់មន្ត្រីទូតជាន់ខ្ពស់អាមេរិករូបនេះធ្វើឡើងខណៈលោកប្រធានាធិបតីអាមេរិក Donald Trump  ប្រកាសពីការតំឡើងពន្ធលើបណ្តាប្រទេសជាច្រើនទាំងប្រទេសដៃគូពាណិជ្ជកម្មសំខាន់និងប្រទេសដៃគូពាណិជ្ជកម្មតំបន់អាស៊ានមានទាំងប្រទេសថៃ និងប្រទេសកម្ពុជាផងដែរ។ 

 

ក្រសួងការបរទេសអាមេរិក កំណត់ថ្ងៃដំណើរទស្សនកិច្ចពីថ្ងៃ៨កក្កដា ដល់ថ្ងៃ១២កក្កដា ជាដំណើរទស្សនកិច្ច ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។ នៅប៉ុន្មានម៉ោងក្រោយមក លោកTrump ប្រកាសថា លោកនឹងដាក់ពន្ធ២៥ភាគរយចាប់ពីថ្ងៃ១សីហា ទៅលើទំនិញនាំចូលពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងដែលជាប្រទេសដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាប្រទេសដៃគូដ៏សំខាន់ក្នុងការទប់ទល់និងឥទ្ធិពលរបស់ប្រទេសចិន។ 

 

លោកប្រធានាធិបតីអាមេរិក Trump ក៏បានប្រកាសផែនការយកពន្ធលើប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសតំបន់អាស៊ាន៥ប្រទេសផ្សេងទៀត ដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិកRubio ត្រូវជួបប្រជុំជាមួយនៅទីក្រុងគួឡាឡំពួរ ប្រទេសម៉ាឡេស៊ី។

 

ប្រទេសម៉ាឡេស៊ី ប្រឈមនឹងពន្ធ២៥ភាគរយ ពីអាមេរិក។ ស្របគ្នា ប្រទេសឡាវ និងមីយ៉ាន់ម៉ា ប្រឈមមុខនិងពន្ធ៤០ភាគរយ ខណៈកម្ពុជា និងប្រទេសថៃដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកប្រឈមនិងពន្ធ៣៦ភាគរយដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី៣២ភាគរយ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025