ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

តួលេខមនុស្សស្លាប់ក្នុងទឹកជំនន់នៅរដ្ឋតិចសាសកើនដល់២៤នាក់

០៥ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

តួលេខមនុស្សស្លាប់នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិក បានកើនឡើងដល់២៤នាក់ ខណៈមានក្មេង២៥នាក់នៅបាត់ខ្លួននៅឡើយ។ យោងសារព័ត៌មានអង់គ្លេសBBC ផ្សាយនៅថ្ងៃសៅរ៍(៥កក្កដា)នេះ។ 

 

គ្រោះមហន្តរាយទឺកជំនន់ភ្លាមៗដែលបង្កឱ្យមានមនុស្សស្លាប់និងបាត់ខ្លួន បានកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។

 

 

 

មនុស្សប្រមាណពី២៣ ទៅ២៥នាក់ នៅជំរុំរដូវក្តៅ បាត់ខ្លួននៅឡើយ។ យោងដំណឹងថ្មីចុងក្រោយពីអាជ្ញាធរអាមេរិក។ 

 

អភិបាលរដ្ឋតិចសាស លោក  Dan Patrick បានហៅគ្រោះមហន្តរាយនេះថាជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់រដ្ឋតិចសាស នៅពេលដែលលោកប្រកាសថា មនុស្ស៦ទៅ១០នាក់ត្រូវបានបញ្ជាក់ឱ្យដឹងមកថាស្លាប់ ។ ស្របគ្នាលោកឱ្យដឹងថា តួលេខអាចកើនឡើង ខណៈប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបន្តធ្វើឡើង។ 

 

ក្នុងសន្និសទីសារព័ត៌មាន លោក Patrick  បន្តថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានខ្លះជាកុមារ ខ្លះជាមនុស្សពេញវ័យ។ ជនរងគ្រោះខ្លះរកឃើញនៅក្នុងរថយន្តដែលទឹកជំនន់ហូរកួចនាំទៅ។

 

អភិបាលរដ្ឋរូបនេះ បន្តថា កុមារប្រមាណជាង២០នាក់ នៅជំរុំរដូវក្តៅ ជាជំរុំមួយដែលមានកុមារច្រើនជាង៧៥០នាក់នោះ គឺនៅមិនទាន់រកឃើញនៅឡើយ។ ប៉ុន្តែមិនមែនមានន័យថា អ្នកបាត់ខ្លួនស្លាប់ឡើយ។ ប្រហែលជាពួកគេមិនអាចទំនាក់ទំនងបាន។ 

 

ក្រុមសង្គ្រោះ ឧទ្ធម្ភាចក្រ និងអ្នកជំនាញហែទឹក បានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះ។ 

 

ការិយាល័យឧតុនិយមព្រមានថា តាមការព្យាករណ៍នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ដែលអាចធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅប៉ុន្មានថ្ងៃខាងមុខ។ 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025