ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

Trump៖អាចនឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សានៅសប្តាហ៍ក្រោយ

០៥ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃសុក្រ(៤កក្កដា)និយាយដូច្នេះថា ពិតជាល្អណាស់ដែលក្រុមហាម៉ាស់ បានបញ្ជាក់ថា ក្រុមរបស់ខ្លួនបានឆ្លើយតបនៅក្នុងស្មារតីវិជ្ជមាន ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សាដែលសហរដ្ឋអាមេរិកបានស្នើឡើង។  

 

ប្រធានាធិបតី Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះAir Force One បន្តថា អាចមានកិច្ចព្រមព្រៀងតំបន់ហ្គាហ្សានៅត្រឹមសប្តាហ៍ក្រោយ។

 

កាលពីថ្ងៃ២កក្កដាប្រធានាធិបតីអាមេរិកលោក Donald Trumpបានឱ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានយល់ព្រមចំពោះលក្ខខណ្ឌចាំបាច់ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃ សម្រាប់តំបន់ហ្គាហ្សា។ 

 

សង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ក្រោយក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា សម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្សជាង២០០នាក់ជាចំណាប់ខ្មាំង ដែលមានខ្លះត្រូវបានដោះលែងអំឡុងពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លី។ 

 

សង្គ្រាម បានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាវាលសំណល់បែកបាក់ ធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាអត់ឃ្លាន និងគ្មានទីជម្រក។យោងអាជ្ញាធរប៉ាលេស្ទីន។

 

អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានឱ្យដឹងថា តួលេខមនុស្សស្លាប់សរុបចាប់តាំងពីថ្ងៃ៧តុលាឆ្នាំ២០២៣​ បានកើនឡើងដល់ជាង៥៦០០០នាក់ និងរងរបួស១៣០,០០០នាក់សម្រាប់តំបន់ហ្គាហ្សា។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025