ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

ជប៉ុន និងកូរ៉េខាងត្បូងប្រឈមនឹងពន្ធ២៥ភាគរយពីអាមេរិក

០៨ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃច័ន្ទ បានចាប់ផ្តើមប្រាប់ទៅដៃគូពាណិជ្ជកម្មចាប់តាំងពីប្រទេសដៃគូពាណិជ្ជកម្មដ៏សំខាន់ដូចជាប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មខ្នាតតូចឬមិនសូវជាសំខាន់ ថា ការតំឡើងពន្ធកម្រិតខ្ពស់របស់អាមេរិក នឹងចាប់ផ្តើមនៅថ្ងៃ១សីហា។ ការប្រកាសនេះ បានបង្ហាញជាដំណាក់កាលថ្មី១នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលលោកបានចាប់ផ្តើមនៅដើមឆ្នាំនេះ។ 

 

 

 

 

ការដាក់ពន្ធ២៥ភាគរយលើទំនិញទាំងអស់នាំចូលសហរដ្ឋអាមេរិកពីប្រទេសដៃគូសំខាន់មានជប៉ុននិងប្រទេសកូរ៉េខាងត្បូង ធ្វើឱ្យទីផ្សារភាគហ៊ុន Wall Streetរង្គោះរង្គើ ដែលភាគហ៊ុនរបស់S&P 500 ធ្លាក់ចុះខ្លាំង ចំណែកទីផ្សារនៅអាស៊ី មិនសូវមានប្រតិកម្មតបខ្លាំងនិងដំណឹងនេះឡើយ។ 

 

រហូតមកដល់ពេលនេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជូនលិខិតទៅឱ្យប្រទេសចំនួន១៤ ទាំងនោះរួមមានប្រទេសដៃគូពាណិជ្ជខ្នាតតូចដូចជាប្រទេសស៊ែប៊ី ប្រទេសថៃ និងប្រទេសទុយនេស៊ី និងបានប្រកាសពីឱកាសឱ្យបណ្តាប្រទេសទាំងអស់នេះចរចារបន្ថែម ស្របពេលដែលព្រមានថា ការតំឡើងពន្ធតបតរ ណាមួយនិងត្រូវទទួលការដាក់ពន្ធបន្ថែមធ្ងន់ធ្ងរដូចគ្នា។ 

 

លោក Trump  នៅក្នុងលិខិតជាច្រើនដែលបង្ហាញនៅលើបណ្តាញសង្គមអនឡាញTruth Social នៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានលើកឡើងថា «សម្រាប់មូលហេតុផ្សេងៗបើតំឡើងពន្ធ នោះ អ្នកតំឡើងពន្ធប៉ុន្មាន យើងនឹងតំឡើងពន្ធនោះដូចគ្នាបន្ថែមលើពន្ធ២៥ភាគរយ»។ 

 

ការអនុវត្តន៍ការតំឡើងពន្ធរបស់អាមេរិក នឹងចូលជាធរមាននៅថ្ងៃ១សីហា ហើយគួរកត់សម្គាល់ថា នឹងមិនរួមបញ្ចូលការប្រកាសតំឡើងពន្ធនាពេលកន្លងមកលើវិស័យដូចជារថយន្ត ដែក និងអាលុយមីញ៉ូមឡើយ។ 



មានន័យថា ពន្ធលើយានយន្តជប៉ុន ស្ថិតនៅ២៥ភាគរយដដែល មិនមែនពន្ធបច្ចុប្បន្ន២៥ភាគរយបូកបន្ថែម ឡើងដល់៥០ភាគរយនោះឡើយ។ 
 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025