ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥
លោក Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃពុធ បានជំរុញគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានការប៉ះទង្គិចគ្នា ឱ្យបង្កើតបរិយាកាសអនុគ្រោះមួយសម្រាប់ការបោះឆ្នោត។
លោក Mohamad បានថ្លែងសារខាងលើនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសតំបន់អាស៊ាន នៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ថាតើការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បង្ហាញថាប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥នេះ គាំទ្រការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកាលពីពេលកន្លងមកអាស៊ាន ធ្លាប់និយាយថា យោធាមីយ៉ាន់ម៉ា គួរផ្តល់អាទិភាពទៅលើសន្តិភាពជាជាងជំរុញឱ្យមានការបោះឆ្នោត។
ប្រទេសមីយ៉ាន់ម៉ា គ្រប់គ្រងដោយយោធាគ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៥នេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ប្រែសម្រួល៖ណាវ័ន្ត