ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ក្រុមចម្រៀងនារី K-pop ដ៏ពេញនិយម aespa (អេស្ប៉ា) បានធ្វើការប្រគំតន្ត្រីលើកដំបូង នៅចក្រភពអង់គ្លេសយ៉ាងជោគជ័យ កាលពីពេលថ្មីៗនេះ។សមាជិកទាំង៤នាក់របស់ aespa រួមមាន Karina (ខារីណា), Giselle (ជីស៊េល), Winter (វីនធើ) និង Ningning (នីងនីង) បានឡើងឆាកតន្ត្រីដ៏ធំនៅពហុកីឡដ្ឋាន O2 Arena (អូធូ អ៊ែររីណា) ទីក្រុងឡុងដ៍ជាលើកដំបូងសម្រាប់ដំណើរប្រគំតន្ត្រីទេសចរណ៍ "Synk: Hyper Line" (ស៊ីន ហៃភើ ឡាញ) របស់ពួកគេ។
សូមបញ្ជាក់ថាការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ aespa បានចាប់ផ្តើមនៅទីក្រុងសេអ៊ូលក្នុងខែកុម្ភៈឆ្នាំ២០២៣នេះ ដោយមានការសម្តែងនៅក្នុងទីក្រុងផ្សេងៗទូទាំងអាស៊ី អាមេរិកខាងជើង និងខាងត្បូង និងអឺរ៉ុបផងដែរ។ សម្រាប់ការសម្ដែងនៅទីក្រុងឡុងដ៍ aespa បានរៀបចំកម្មវិធីដែលមានបទចម្រៀងចំនួន ២៥ បទ រួមទាំងបទចម្រៀងថ្មីរបស់ពួកគេ "Better Things" និងបទទោលពីសមាជិកទាំងបួន។
ការប្រគំតន្ត្រីទេសចរណ៍នេះបានបញ្ចប់ជាមួយនឹងឆាកសម្ដែងចុងក្រោយនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា។បង្កើតឡើងដោយ SM Entertainment ក្រុម aespa បានបង្ហាញខ្លួនផ្លូវការដំបូងនៅចុងឆ្នាំ ២០២០ ជាមួយនឹងបទចម្រៀង "Black Mamba" (ប្លេក ម៉ាមបា) និងបានចេញផ្សាយអាល់ប៊ុមចំនួនបីមកទល់ពេលនេះ រួមមានអាល់ប៊ុម "Savage" (សេវីច) ក្នុងឆ្នាំ ២០២១ អាល់ប៊ុម "Girls" ក្នុងឆ្នាំ ២០២២ និងអាល់ប៊ុម "My World" នៅខែឧសភា ឆ្នាំ ២០២៣ ៕
ប្រែសម្រួល៖ វ៉ាន់ថន