ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ក្នុងពេលថ្មីៗមកនេះ ប្រទេសស្កត់ឡេនបានរៀបចំព្រឹត្តិការណ៍ដ៏ចម្លែកប្រចាំឆ្នាំមួយគឺការរត់ប្រណាំងសម្រាប់សត្វសុនកតឿដើម្បីរំលឹកខួបនៃការសោយទិវង្គតរបស់ព្រះមហាក្សត្រីរបស់អង់គ្លេសដែលចូលសត្វសុនកប្រភេទនេះ។
កាលពីខែមេសាកន្លងមកនេះ នៅប្រទេសស្កត់ឡេនបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនៃការប្រកួតយកពានរង្វាន់ខូជីឌឺប៊ី (Corgi Derby) សម្រាប់សត្វសុនកតឿដោយមានការចូលរួមពីសត្វសុនកប្រហែលជិត២០ក្បាល។
រូបភាពវីដេអូបានបង្ហាញអំពីសត្វសុនក ឬសត្វឆ្កែពូជខូជីបានចូលរួមក្នុងការរត់ប្រណាំងពានរង្វាន់ខូជីឌឺប៊ីប្រចាំឆ្នាំនៅទីលានរត់ប្រណាំងមូសែលប៊ឺក (Musselburgh) នៅតំបន់អ៊ីសឡូសិន (East Lothian) នៅប្រទេសស្កត់ឡែន។
សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ អ្នកទទួលបានជ័យលាភីគឺសត្វសុនកអាយុបួនឆ្នាំឈ្មោះ ខូជី ជូណូ (Corgi Juno)។ ឆ្លើយតបនឹងជ័យជម្នះរបស់សត្វសុនកនេះ ម្ចាស់របស់ជូណូគឺលោក អាលីសឌែរ ធ្យូ (Alisdair Tew) បាននិយាយថា ជូណូ បានជាប់ចំណាត់ថ្នាក់ទី៩ក្នុងចំណោមសុនក១២ក្បាលកាលពីឆ្នាំមុន ប៉ុន្តែនៅឆ្នាំនេះ ជូណូ បានទទួលលទ្ធផលល្អប្រសើរជាងឆ្នាំមុន។
លោក ធ្យូ និងឆ្កែជូណូរបស់គាត់បានទទួលការអបអរសាទរពីគ្រូបង្វឹកកីឡាវាយកូនបាល់ជនជាតិស្កត់ឡេនគឺអ្នកស្រី ជូឌី មឺរ៉េយ៍ (Judy Murray) ដែលបានប្រគល់ពានរង្វាន់ និងការស្វាគមន៍ដល់ពួកគេ។បើតាមអ្នករៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា ពានរង្វាន់ខូជីឌឺប៊ីនេះត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០២២ដើម្បីរំលឹកស្នាមព្រះហស្ថ និងការសោយទិវង្គតរបស់ព្រះមហាក្សត្រីអេលីហ្សាបិតទី២ (Elizabeth II) ដែលទ្រង់ចូលចិត្តពូជសុនកខូជីជាខ្លាំងក្នុងពេលព្រះមហាក្សត្រីនៅមានព្រះជន្ម៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន