ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ក្រឡេកទៅមើលតារាខ្លាឃ្មុំផេនដាយក្សហ្វូប៉ាវ (Fu Bao) កំពុងប្រលែងលេងជាមួយប្រដាប់ក្មេងលេងថ្មីមួយនៅឯមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវសម្រាប់ខ្លាឃ្មុំផេនដានៅប្រទេសចិន។
មជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវសម្រាប់ខ្លាឃ្មុំផេនដានៅប្រទេសចិនបានបញ្ចេញវីដេអូមួយកាលពីពេលថ្មីៗនេះដោយបានបង្ហាញអំពីតារាខ្លាឃ្មុំផេនដាយក្សហ្វូប៉ាវកំពុងប្រលែងលេងជាមួយប្រដាប់ក្មេងលេងថ្មីនៅមូលដ្ឋានខ្លាឃ្មុំផេនដាសេនស៊ូពីងនៃតំបន់អភិរក្សធម្មជាតិជាតិវ៉ូឡុង (Wolong) នៅក្នុងខេត្តស៊ីឈាន់នៅភាគនិរតីនៃប្រទេសចិន។
រូបភាពវីដេអូបានបង្ហាញអំពីខ្លាឃ្មុំផេនដាហ្វូប៉ាវកំពុងស៊ីដើមឫស្សី និងដេកផ្ញាពោះដោយជើងទាំងបួនរបស់វាធ្វើសកម្មភាពបង្វិលប្រដាប់ក្មេងលេងម្យ៉ាងមានរាងមូល និងមានរន្ធប្រហោងជាច្រើននៅជុំវិញវត្ថុនោះ។
ហ្វូប៉ាវគឺជាខ្លាឃ្មុំផេនដាដំបូងគេដែលបានកើតនៅប្រទេសកូរ៉េខាងត្បូង)។ ហ្វូប៉ាវបានកើតនៅក្នុងខែ កក្កដា ឆ្នាំ២០២០ ហើយឈ្មោះហ្វូប៉ាវនេះមានន័យថា«ទ្រព្យសំណាង» និងជាកូនរបស់ខ្លាឃ្មុំផេនដា អៃប៉ាវ (Ai Bao) និងឡេប៉ាវ (Le Bao) ដែលត្រូវបានបញ្ជូនទៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៦ក្នុងកិច្ចសន្យាជួលរយៈពេល១៥ឆ្នាំ។
ហ្វូប៉ាវបានឆក់យកបេះដូងរបស់ប្រជាជនកូរ៉េខាងត្បូងដោយសាររូបរាងដ៏គួរឱ្យស្រលាញ់ និងភាពទាក់ទាញដ៏ពិសេសរបស់វា។ មនុស្សប្រហែល៥.៥លាននាក់បានទៅលេងឧទ្យានយ៉ុងជីន (Yongin) ដើម្បីមើលគ្រួសារខ្លាឃ្មុំផេនដាបន្ទាប់ពីហ្វូប៉ាវបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងកាលពីខែមករាឆ្នាំ២០២១នៅមុនពេលវាបានត្រលប់ទៅប្រទេសចិនវិញកាលពីដើមខែមេសា ឆ្នាំ២០២៤៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន