ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥

ដ្បិតរកប្រាក់ចំណូលពីសិល្បៈមិនបានច្រើនតែជីវិត ម៉ានីកា ពេញដោយក្តីសុខក្រោមហេតុផលចម្បងៗទាំងនេះ…

០២ ឧសភា ២០២៥ | កម្សាន្ដ

 

 

 

ចាប់តាំងពីសាងជីវិតគ្រួសារតារាសម្តែង ម៉ានីកា ស្ងាត់ឈឹងពីវិស័យសម្តែង យូរៗម្តងទើបឃើញវត្តមានរបស់នាងនៅក្នុងភាពយន្ត សម្រាប់ឆ្នាំ២០២៥នេះនាងបានទទួលការងារសម្តែងឡើងវិញហើយ បើទោះបីជាការងារសម្តែងមិនអាចរកប្រាក់ចំណូលបានច្រើនដូចមុន ប៉ុន្តែជីវិតនាងពេញដោយក្តីសុខ ។

 

 


ថ្វីដ្បិតតែពុំសូវមានវត្តមាននៅក្នុងភាពយន្តណាមួយដូចកាលពីមុន តែតារាសម្តែងរូបបេះ ច្រើនលេចមុខនៅក្នុងកម្មវិធីសប្បុរសធម៌ និងកម្មវិធីជួយសង្គមនានាជាមួយសមាគមសិល្បករខ្មែរ ។ 

 

 

ជួបជាមួយ ម៉ានីកា កាលពីពេលថ្មីៗនេះនាងបានឱ្យដឹងថា ពេលនេះនាងចាប់ផ្តើមទទួលការងារសម្តែងវិញហើយ ក្រោយពីបានផ្អាកមួយរយៈ ជាក់ស្តែងនាងទើបតែថតបញ្ចប់រឿងដុំថ្មីមួយឱ្យផលិតកម្ម LD ទោះបីជាការងារសម្តែងមិនសូវរកប្រាក់ចំណូលបានច្រើនដូចមុនតែជីវិតនាងពេញដោយក្តីសុខ ទាំងផ្លូវការនិងផ្លូវចិត្ត ។

 

 

 

មកទល់ពេលនេះតារាសម្តែង ម៉ានីកា នៅពុំទាន់មានកូនចៅបន្តវង្សត្រកូលនៅឡើយទេ ផ្ទុយទៅវិញនាងនិងស្វាមីបែរជាសប្បាយរីករាយជាមួយជីវិតប្តីប្រពន្ធតែពីរនាក់ ធ្វើការងាររួមគ្នា ទៅណាមកណាជាមួយគ្នា ជាងមានសមាជិកបន្ថែម ។ 

 

 

 

ទោះជាយ៉ាងណាក្តីកញ្ញា នៅតែរំពឹងថា នៅពេលដែលនាងសន្សំប្រាក់កាសបានច្រើន នាងនឹងចាប់ផ្តើមគិតគូពីរឿងយកកូនចៅ ពេលនេះជីវិតនាងពុំទាន់ធូរធារខ្លាំងនៅឡើយទេ ៕  

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025