ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

បវរកញ្ញាម្ចាស់មកុដអន្តរជាតិ Olla Levina ជនជាតិ ឥណ្ឌូណេស៊ី ទ្រង់គ្រឿងទេវតាឆ្នាំថ្មីស្រស់ស្អាតខ្លាំងមិនចាញ់បវរកញ្ញាខ្មែរដទៃទៀត ធ្វើឱ្យមានការយល់ច្រឡំ ! 

១១ មេសា ២០២៥ | កម្សាន្ដ

 

 

នៅសល់តែប៉ុន្មានថ្ងៃទៀតបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងចូលមកដល់សម្រាប់តួអង្គទេវតាឆ្នាំថ្មីនៅក្នុងឆ្នាំនេះ ត្រូវបានមហាជនជាច្រើនគិតថាជាកញ្ញា Olla Levina ដែលជាម្ចាស់មកុដ Angel Planet International 2024 បន្ទាប់ពីឃើញកញ្ញាបានទ្រង់គ្រឿងទេវតាឆ្នាំថ្មី ។  ប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ខ្លាំងពីមហាជនបន្ទាប់ពីបវរកញ្ញាអន្តរជាតិ Olla Levina ដែលជាម្ចាស់មកុដ Angel Planet International 2024 ទ្រង់គ្រឿងជាទេវតាឆ្នាំថ្មីយ៉ាងស្រស់ស្អាត មិនចាញ់កូនខ្មែរ រហូតធ្វើឱ្យមានការយល់ឃើញថា បវរកញ្ញារូបនេះគឺជាតួអង្គតំណាងទេវតាឆ្នាំថ្មីនៅក្នុងឆ្នាំនេះផងដែរ ។ 

 

 

 


បវកញ្ញាឥណ្ឌូនេស៊ី Olla Levina ដែលជាម្ចាស់មកុដ Angel Planet International 2024 បានមកប្រទេស កម្ពុជា ជាថ្មីម្តងទៀតដើម្បីបំពេញការងាររបស់ខ្លួនតាមគម្រោងដែលបានគ្រោងទុក ជាក់ស្តែងថ្មីៗនេះផេកផ្លូវការរបស់ Miss Planet International បានបង្ហោះរូបភាពជាច្រើនសន្លឹកដ៏ស្រស់ស្អាតរបស់នាងដែល ទ្រង់គ្រឿងទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាង គោរាគទេវីបុត្រីទី២នៃកបិលមហាព្រហ្ម អម្ពរពស្រ្តាពណ៌ លឿង លម្អព្រះកាណ៌ដោយសៀត ផ្កាអង្គារបុស្ព ព្រះហស្ថស្តាំងទ្រង់ ព្រះខ័ន , ព្រះហស្ថឆ្វេងទ្រង់ ឈើច្រត់ ទ្រង់ផ្ទុំលើខ្នងស្តេចខ្លាជាពាហនៈ ។ 

 

 


កញ្ញា Olla Levina ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតសម្លៀកបំពាក់ទេវតាឆ្នាំថ្មីនេះ មិនថាទស្សនិកជនក្នុងឬក្រៅប្រទេសសុទ្ធតែសរសើរពីសម្រស់និងទេពកោលស្យរបស់នាង បើទោះបីជានាងជាជនជាតិបរទេស ប៉ុន្តពេលដែលទ្រង់គ្រឿងបែបនេះស្រស់ស្អាតមិនចាញ់កូនខ្មែរឡើយ ។ តាមរយៈរូបភាពទាំងនេះបានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ ក៏ដូចជាចឹងដឹងថា តួអង្គទេវតាឆ្នាំថ្មីនេះពិតជាកញ្ញា Olla Levina ដែលជាម្ចាស់មកុដ Angel Planet International 2024 ឬយ៉ាងណា ?

 


បើតាមប្រភពព័ត៌មានពីអ្នកនៅក្នុងរង្វង់សិល្បៈបានបង្ហើបប្រាប់ថា កញ្ញា Olla Levina គ្រាន់តែតុបតែងខ្លួនជាទេវតាឆ្នាំដើម្បីថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ នាងមិនមែនជាតួអង្គទេវតាឆ្នាំថ្មីនៅក្នុងឆ្នាំនេះឡើយ ។ផ្ទុយទៅវិញទេវតាឆ្នាំថ្មីនេះគឺជាអ្នករបាំបុរាណដែលរស់នៅខេត្ត សៀមរាប ដែលមានរូបសម្រស់ស្រស់ស្អាតនិងមានទេពកោលស្យខាងផ្នែកសិល្បៈ បើទោះបីជាឆ្នាំនេះពុំមានការៀបចំប្រកួតប្រជែងដើម្បីជ្រើសរើសធីតាឯកសង្រ្កាន្តដូចជារាល់ឆ្នាំក្តី តែតំណាងទេវតាឆ្នាំនេះជ្រើសរើសឡើងយ៉ាងសម្រិតសម្រាំងបំផុត ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025