ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥

ភ្លើងឆេះព្រៃនៅជិតទីក្រុងហ្សេរុយសាឡិមស្ថិតនៅក្រោមការគ្រប់គ្រងបាន

អាជ្ញាធរសង្គ្រោះ និងពន្លត់ភ្លើងឆេះព្រៃរបស់ប្រទេសអ៊ីស្រាអ៊ែល បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រោយកិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃរយៈពេល៣០ម៉ោង ក្រុមការងារ គ្រប់គ្រងភ្លើងព្រៃបាន។ ភ្លើងព្រៃ ឆេះរាលដាលឡើងនៅជាយទីក្រុងហ្សេរុយសាឡិម។ 

 

 

 

 

ក្រុមការងារពន្លត់ភ្លើងព្រៃនិងសង្គ្រោះ ឱ្យដឹងថា អ្នកជំនាញពន្លត់អគ្គីភ័យនិងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេជាបន្តទៅទៀត ដើម្បីបង្ការងើងភ្លើងឆេះរាលដាលឡើងវិញ។

 

ភ្លើងឆេះព្រៃនៅតំបន់ភ្នំទីក្រុងហ្សេរុយសាឡិម បានឆេះឡើងនៅព្រឹកថ្ងៃពុធ។ ដោយសារអាកាសធាតុក្តៅនិងខ្យល់ខ្លាំង បណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស នៅតំបន់ព្រៃឈើក្រាស់។ ភ្លើងព្រៃឆាបឆេះលើផ្ទៃដីជាង២០គីឡូម៉ែត្រក្រឡា។ 

 

អាជ្ញាធរអ៊ីស្រាអ៊ែលឱ្យដឹងថា ការវាយតម្លៃបឋម បង្ហាញថា ភ្លើងឆេះព្រៃបង្កឡើងពីអ្នកឡើងភ្នំធ្វេសប្រហែសមិនមែនដោយសារការលួចដុតឡើយ ប៉ុន្តែនៅមិនទាន់កំណត់ច្បាស់ពីមូលហេតុឆេះព្រៃ ខណៈការស៊ើបអង្កេតបន្ថែមទៀតកំពុងបន្តធ្វើឡើងនៅឡើយ។

 

យ៉ាងណាក៏ដោយមកដល់ពេលនេះ មិនមានការរាយការណ៍ពីមនុស្សគ្រោះថ្នាក់ ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធអ្វីឡើយ។
 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025