ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកនៅថ្ងៃពុធ(៣០មេសា) បានជំរុញឱ្យប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង ក្រោយកើតមានហេតុការណ៍វាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមកាលពីសប្តាហ៍មុន នៅតំបន់កាស្មៀរស្លាប់មនុស្ស២៦នាក់ ។ យោងក្រសួងការបរទេសសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានជជែកដោយឡែកពីគ្នាជាមួយលោកSubrahmanyam Jaishankarរដ្ឋមន្ត្រីការបរទេសឥណ្ឌានិងលោកShehbaz Sharif while នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដោយបានបង្ហាញពីការគាំទ្រចំពោះប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធនិងជនសកម្មប្រយុទ្ធ ហើយបានជំរុញឱ្យប៉ាគីស្ថានសហការក្នុងការស៊ើបអង្កេតលើការវាយប្រហារ។ នេះជាការប្រកាសរបស់ក្រសួងការបរទេសអាមេរិកនៅក្រោយពេលជំនួបតាមទូរស័ព្ទជាមួយភាគីទាំង២។
ជំនួបតាមទូរស័ព្ទជាការចូលរួមកម្រិតខ្ពស់បំផុតក្នុងកិច្ចការទូតពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងបំណងកាត់បន្ថយភាពតានតឹងឥណ្ឌានិងប៉ាគីស្ថានក្រោយកើតមានការវាយប្រហារថ្ងៃ២២មេសា។
ប្រទេសឥណ្ឌា ជាដៃគូសំខាន់របស់អាមេរិកដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនដែលកំពុងកើនឡើង ចំណែកប្រទេសប៉ាគីស្ថាននៅតែជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាសារៈសំខាន់របស់ប៉ាគីស្ថាន បានថយចុះបានថមថយចុះក្រោយអាមេរិកដកទ័ពចេញពីប្រទេសក្បែរខាងហ្នឹងប៉ាគីស្ថានគឺប្រទេសអាហ្គានីស្ថានក្នុងឆ្នាំ២០២១ក៏ដោយ។
ប្រែសម្រួល៖ណាវ័ន្ត