ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

តារាវ័យក្មេង២រូបកំពុងលេចធ្លោក្រោយបញ្ចេញស្នាដៃរួមគ្នាបន្តបន្ទាប់

០៨ មេសា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងវ័យក្មេង ផារិន និង  ស្កាយ កំពុងលេចធ្លោក្នុងបណ្ដាញសង្គមក្រោយពីចាប់ផើ្តមមានស្នាដៃសិល្បៈថ្មីៗ ថែមទាំងលេចមុខធ្វើការងារសប្បុរធម៌ជាហូរហែរ។តារាចម្រៀងវ័យក្មេង ផារិន ម្ចាស់បទ «អង្វរពុកម៉ែ» និង  ស្កាយ ដែលពូកែដាក់់អារម្មណ៍ត្រាប់តាមបទចម្រៀងរហូតធ្វើឱ្យអ្នកមើលស្ទើរតែទប់ទឹកភ្នែកមិនជាប់ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ ចែម៉ី ម្ចាស់ M Smooth   ជំរុញឱ្យប្រឡូកវិស័យសិល្បៈ តាមរយៈការបង្កើតស្នាដៃចម្រៀងផ្សេងៗ រហូតពួកគេទទួលជោគជ័យ។

 

 

មែនទែនទៅ ស្កាយ ត្រូវបានអ្នកលេងបណ្តាញសង្គមស្គាល់ច្រើន ក្រោយយុវជនរូបនេះយកបទចម្រៀងដ៏កម្សត់ ចំណងជើងថា «អង្វរពុកម៉ែ» មកដាក់អារម្មណ៍ច្រៀងត្រាប់តាមរហូតស្រក់ទឹកភ្នែក ខណៈ ផារិន ជាម្ចាស់បទចម្រៀងនេះមានការកោតសរសើរយ៉ាងខ្លាំង រហូតឮទៅដល់ ចែម៉ី ហើយលោកស្រីមើលឃើញពីទេពកោសល្យសិល្បៈ ពិសេស ស្កាយ ដែលរស់នៅមានឈ្មោះជាក្មេងកំព្រាម្តាយឪពុករស់នៅជាមួយជីដូនកម្សត់នៅខេត្តព្រៃវែង។ 

 

 

ដោយចិត្តអាណិតស្រលាញ់ ណាមួយអ្នកម្តាយរបស់លោកស្រីក៏ធ្លាប់ក្រក្សត់ផងនោះ បានក្លាយជាកត្តាជម្រុញចិត្តលោកស្រឱ្យយកក្មេងប្រុសទាំងពីរមកធ្វើកូនចិញ្ចឹង ពោរគឺដូចជប់ជីវិតថ្មី ផារិន និង ស្តាយ តាមរយៈការផ្គត់ផ្គង់ការសិក្សា និងរស់នៅភ្នំពេញនៅផ្ទះជាមួយគ្នាផងដែរ។ មិនតែប៉ុណ្ណោះ ចែម៉ី ជាម្តាយធម៌ក៏បានបំពេញបំណងឱ្យអ្នកទាំងពីរអាចចូលរួមច្រៀង និងសម្តែង តាមក្តីស្រមៃទៀតផង។ 

 


គួរឱ្យចាប់អារម្មណ៍ ដោយការអាណិតស្រលាញ់ ចង់ចែករំលែកក្តីស្រលាញ់ទៅកាន់តាស៊ីក្លូ និងអ្នកមានជីវភាពខ្វះខាត ឪពុកម្តាយធម៌របស់ ស្កាយ និង ផារិន បានអញ្ញើញពួកគាត់ឱ្យចូលរួមទទួលទានអាហារសាមគ្គីជុំគ្នា កញ្ចប់ថវិកា និងបានសាកសួរសុខទុកទៅកាន់ពួកគាត់ដែលអ្នកខ្លះគ្មានស្រុកកំណើតត្រូវទៅលេងឱកាសចូលឆ្នាំថ្មី គ្មានសាច់ញាតិសាកសួរសុខទុក្ខ។ 

 

 

ឆាប់ៗខាងមុខនេះ ពុកម៉ែបងប្អូននឹងបានឃើញស្នាដៃសិល្បៈថ្មីៗរបស់តារាចម្រៀងវ័យក្មេងសម្លេងស្រទន់ ផារិន និង តារា Tik Tok ស្កាយ ដោយអ្នកទាំងពីរនឹងចាប់ដៃគ្នាបង្កើតអ្វីថ្មីៗមកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ខណៈ ចែម៉ី ដែលជាម្តាយធម៌ត្រៀមជួយជ្រោមជ្រែងសព្វគ្រប់បែបយ៉ាង៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025