ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
លោកប្រធានាធិបតីរុស្ស៊ីVladimir Putin បានលើកឡើងក្នុងកិច្ចសម្ភាសន៍ផ្សាយនៅថ្ងៃអាទិត្យ(៤ឧសភា)ថា ប្រទេសរុស្ស៊ី មានកម្លាំងនិងធនធានគ្រប់គ្រាន់ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន រហូតដល់រុស្ស៊ីយល់ថាជោគជ័យ ទោះជាលោកសង្ឃឹមថា នឹងមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។
លោកPutin បានបញ្ជាឱ្យទ័ពរុស្ស៊ីរាប់ពាន់នាក់ចូលទៅអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ បង្កជាការប៉ះទង្គិចធំបំផុតនៅសហភាពអ៊ឺរ៉ុបចាប់ទាំងពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ។
ទ័ពរាប់រយពាន់នាក់ស្លាប់ឬរបួស ហើយលោកប្រធានាធិបតីអាមេរិក Donald Trumpបានទទូចច្រើនលើកថា លោកចង់បញ្ចប់សង្គ្រាមបង្ហូរឈាមដែលរដ្ឋបាលរបស់លោកមើលឃើញថាជាសង្គ្រាមមិនផ្ទាល់មួយរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី។
ក្នុងកិច្ចសម្ភាសន៍ដែលមានប្រធានបទ«រុស្ស៊ី,គ្រីមឡាំង,ពូទីនរយៈពេល២៥ឆ្នាំ», លោកPutin ត្រូវបានពិធីករចោទសួរសំនួរអំពីហានិភ័យគ្រាប់បែកនុយក្លេអ៊ែរពីសង្គ្រាមអ៊ុយក្រែន។
លោកPutin តបថា «ពួកគេចង់ឱ្យយើងខឹងចឹងយើងបង្កើតកំហុស»។ ប្រធានាធិបតីរុស្ស៊ីបន្តថា មិនចាំបាច់ប្រើអាវុធទាំងនោះទេ... ហើយលោកសង្ឃឹមអាវុធទាំងអស់នោះក៏នឹងមិនត្រូវការប្រើដែរ។
លោកTrump បានបង្ហាញសញ្ញាណជាច្រើនសប្តាហ៍មកហើយថា លោកខកចិត្តចំពោះការបរាជ័យរបស់ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ក្នុងការឈានដល់លក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាម។ ទោះជាវិមានក្រឹមឡាំង និយាយថា ជម្លោះមានភាពស្មុគស្មាញខ្លាំងដែលវឌ្ឍនភាពយ៉ាងឆាប់រហ័សតាមវ៉ាស៊ីនតោនចង់បាន គឺពិបាក។
ប្រែសម្រួល៖ណាវ័ន្ត