ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥

ជម្លៀសនៅប្រទេសស៊ីលីនិងអាហ្សង់ទីនក្រោយព្រមានរលកយក្សស៊ូណាមិ

ប្រជាជនរស់នៅតំបន់ឆ្នេររបស់ប្រទេសស៊ីលី និងប្រទេសអាហ្សង់ទីន ត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព ក្រោយអាជ្ញាធរស៊ីលី បានចេញព្រមានពីរលកយក្សស៊ូណាមិ ក្រោយកើតមានគ្រោះមហន្តរាយរញ្ជួយដីកម្លាំងខ្លាំងជាង៧រ៉ិចទ័រ វាយប្រហារនៅជិតឆ្នេរភាគខាងត្បូងប្រទេសស៊ីលី។​

 

 

 

 

ទីភ្នាក់ងារបង្កាគ្រោះមហន្តរាយជាតិ បានចេញព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្លាំ៧,៤រ៉ិចទ័រវាយប្រហារនៅជិតឆ្នេរប្រទេសស៊ីលី នៅជម្រៅប្រហែល១០គីឡូម៉ែត្រនៅថ្ងៃសុក្រ(២ឧសភា)។ យោងទីភ្នាក់ងារភូមិសាស្ត្រអាមេរិក។

 

អាជ្ញាធរស៊ីលី ឱ្យដឹងថា គ្មានការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ ឬមនុស្សរងរបួសឡើយ ប៉ុន្តែបានអំពាវនាវឱ្យមនុស្សជម្លៀសចេញពីតំបន់ឆ្នេរភាគខាងត្បូង ដោយសារហានិភ័យរលកយក្សស៊ូណាមិ។ 

 

ក្នុងសន្និសីទសារព័ត៌មាន នៅពេលក្រោយមក លោក Alvaro Elizalde រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសស៊ីលី បានលើកឡើងថា ការណែនាំឱ្យជម្លៀសសម្រាប់តំបន់ឆ្នេរភាគខាងត្បូងត្រូវបានបន្ធូរបន្ថយ ប៉ុន្តែនៅតែបន្តណែនាំឱ្យប្រជាជននៅឱ្យឆ្ងាយពីតំបន់ឆ្នេរ។ អាជ្ញាធរក្នុងតំបន់ឱ្យដឹងថា មុនពេលការណែនាំជម្លៀសត្រូវបានបន្ថយចុះ​មនុស្សប្រហែល២០០០នាក់ បានជម្លៀស។ 

 

តាមវីដេអូជាច្រើន បានបង្ហាញ ពីសិស្សសាលា និងប្រជាជនផ្សេងទៀត ប្រមូលផ្តុំគ្នា និងជម្លៀសទៅតំបន់ទីទួលខ្ពស់។ 

 

មានរញ្ជួយដីកម្លាំងតូចៗជាច្រើនទៀត បានកើតឡើងនៅក្រោយរញ្ជួយដីកម្លាំង៧,៤រ៉ិចទ័រនេះ។ 
 

នៅប្រទេសអាហ្សង់ទីន អាជ្ញាធរក្នុងតំបន់ឱ្យដឹងថា មនុស្សជាច្រើននាក់ត្រូវបានជម្លៀសចេញពីតំបន់ឆ្នេររបស់ប្រទេសអាហ្សង់ទីន។ ប៉ុន្តែមិនឃើញមានការរាយការណ៍ពីមនុស្សរងរបួសទេ។ 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025