ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ការនាំចេញត្រីប្រារបស់វៀតណាម រំពឹងនឹងសម្រេចបាន ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥នេះ ដោយសារតែ តម្រូវការសកល ចាប់ផ្តើមត្រូវការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញត្រីប្រា នៅឆ្នាំនេះ ទំនងជានឹងឈានដល់តម្លៃ ២ពាន់លានដុល្លារអាមេរិក ក្នុងកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ ២០២៤។
សមាគម បានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (ATIGA) កំពុងសម្របសម្រួលការចូលទៅកាន់ទីផ្សារសំខាន់ៗ រួមមានប្រទេសថៃ ម៉ិកស៊ិក និងប្រេស៊ីល។ដោយឡែក ប្រទេសចិន នៅតែជាទីផ្សារលេចធ្លោ។
យោងតាម សមាគម អ្នកប្រើប្រាស់ចិនពេញចិត្តយ៉ាងខ្លាំងចំពោះ សាច់ត្រីក្លាសេដែលមានចំនួន ៦០% នៃការនាំចេញទៅកាន់ទីផ្សារចិន។តម្រូវការត្រីប្រាវៀតណាម ត្រូវបានគេរំពឹងថា នឹងនៅតែរឹងមាំនៅឆ្នាំ ២០២៥ ដែលត្រូវបានគាំទ្រដោយគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិន និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។សូមជម្រាបថា ការនាំចេញត្រីប្រាបានបន្តស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៅក្នុងខែមីនា ដោយឈានដល់ ១៨២លានដុល្លារ កើនឡើង ១៦%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ