ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥

តារាល្បីៗនៅហូលីវូដចូលរួមកម្មវិធីជប់លៀងបុគ្គលមានឥទ្ធិពលរបស់ទស្សនាវដ្ដី Time

២៨ មេសា ២០២៥ | កម្សាន្ដ

 

តារាល្បីៗជាច្រើនរូបនៅហូលីវូដបានបង្ហាញវត្តមានចូលរួមកម្មវិធីជប់លៀងពិសេសសម្រាប់ការបបង្ហាញបញ្ជី “បុគ្គលមានឥទ្ធិពលទាំង១០០នាក់របស់ទស្សនាវដ្ដី Time” ប្រចាំឆ្នាំ២០២៥។

 

 


ទស្សនាវដ្ដីអាមេរិក Time បានអបអរការចេញផ្សាយនូវបញ្ជីបុគ្គលមានឥទ្ធិពលទាំង១០០ នាក់ប្រចាំឆ្នាំ២០២៥ របស់ខ្លួនជាមួយពិធីជប់លៀងធំមួយនៅទីក្រុងញូវយ៉កកាលពីពេលថ្មីៗដោយមានការចូលរួមពីសំណាក់សិល្បករ និងបុគ្គលល្បីៗជាច្រើនរូប។

 

 


កម្មវិធីឆ្នាំនេះត្រូវបានរៀបចំដោយពិធីករគឺតារារ៉េប Snoop Dogg ដែលបានបង្ហាញខ្លួនលើកម្រាលព្រំក្រហមជាមួយកូនប្រុសរបស់លោក ព្រមទាំងមានការចូលរួមសម្ដែងពីសំណាក់តារាចម្រៀង Ed Sheeran និង Myles Smith ដែលសុទ្ធតែបានជាប់ក្នុងចំណោមបុគ្គលមានឥទ្ធិពលទាំង ១០០ ក្នុងឆ្នាំនេះ។

 

 


តារាកិត្តិយសផ្សេងទៀតរួមមានតារាសម្តែង Demi Moore តារាសម្ដែង Blake Lively តារាសម្ដែង Ryan Reynolds តារាសម្ដែង Scarlett Johansson តារាសម្ដែង Diego Luna ព្រមទាំងអត្តពលិកដូចជា Serena Williams និង Jalen Hurts ជាដើម។

 

 


ក្នុងពិធីជប់លៀងនេះដែរក៏មានការប្រគល់ពានរង្វាន់ TIME100 Impact Award ដល់អ្នកកីឡាកាយសម្ព័ន្ធនារី Simone Biles ជាការទទួលស្គាល់សមិទ្ធផលជាច្រើនក្នុងអាជីពរបស់នាង។

 

 


ក្រៅពីនេះ តារាសម្តែងស្រី Blake Lively ក៏បានឡើងធ្វើសុន្ទរកថាអំពីឥទ្ធិពល និងការរំលោភបំពានផ្លូវភេទនៅលើឆាកនៃកម្មវិធីផងដែរ បន្ទាប់ពីរូបនាងបានជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ មួយរូបដែររបស់ទស្សនាវដ្ដី Time ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025