ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
តារាល្បីៗជាច្រើនរូបរួមទាំងនិពន្ធនាយកទស្សនាវដ្ដី Vogue អ្នកស្រី Anne Hathaway និងតារាសម្ដែង Michelle Williams បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់នារីសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ របស់ម៉ាក Ralph Lauren ដែលរៀបចំឡើងនៅញូវយ៉ក សហរដ្ឋអាមេរិក។
ផ្អែកតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កម្មវិធីបង្ហាញម៉ូដនេះបានរៀបចំឡើងក្រោមប្រធានបទ "The Modern Romantics" ដោយបានបង្ហាញនូវម៉ូដសម្លៀកបំពាក់ពណ៌ងងឹតៗ និងក្រណាត់ទន់ៗ ខណៈម៉ូដដែលលេចធ្លោជាងគេគឺអាវក្រៅកធំៗ និងអាវស្បែកដេរដោយដៃ។
ក្នុងចំណោមភ្ញៀវកិត្តិយសល្បីៗដែលបានចូលរួមកម្មវិធីនេះមានដូចជា តារាសម្ដែងរឿង "Stranger Things" Sadie Sink និងតួរឿង "The White Lotus" រដូវកាលទី៣ Sarah Catherine Hook ព្រមទាំងតារាសម្ដែងផ្សេងៗទៀតដូចជា Julia Louis-Dreyfus, Naomi Watts, Ariana Debose និង Eiza Gonzalez ក៏មានវត្តមានចូលរួមផងដែរ។
គួរបញ្ជាក់ថាការលក់របស់ Ralph Lauren មានចំនួនប្រមាណ ២១០០ លានដុល្លារ ដែលកើនឡើង ១១ ភាគរយក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ២០២៤ និងជំរុញឱ្យក្រុមហ៊ុនបង្កើនរំពឹងថាប្រាក់ចំណូលអាចនឹងបន្តកើនឡើងពេញមួយឆ្នាំ ២០២៥។
ទោះយ៉ាងណា មួយរយៈចុងក្រោយទំនិញប្រណីតកំពុងប្រឈមមុខនឹងកំណើនយឺតបំផុត ស្របពេលផែនការដំឡើងពន្ធយ៉ាងឆាប់រហ័សរបស់ប្រធានាធិបតីអាមេរិក Trump ក៏អាចនឹងផ្ដល់ការគំរាមកំហែងបន្ថែមដល់វិស័យសម្លៀកបំពាក់ផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន