ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ចិន​៖​មិនបានដឹងពីយន្តហោះ​ចិន​ប្រើប្រាស់​ក្នុង​ជម្លោះ​ឥណ្ឌា​និងប៉ាគីស្ថាន

 

 

ក្រសួងការបរទេសចិន បាននិយាយដូច្នេះ«ប្រទេសចិនមិនបានដឹងពីបញ្ហានេះឡើយ»។ នេះជាចម្លើយតបទៅនិងសំនួរថាតើ យន្តហោះរបស់ចិនមានជាប់ពាក់ព័ន្ធក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថាន ឬទេ? បន្ទាប់ពីឥណ្ឌាបើកការវាយប្រហារមីស៊ីលលើប្រទេសប៉ាគីស្ថាននិងតំបន់កាស្មៀរប៉ែលខាងប៉ាគីស្ថានគ្រប់គ្រង។ 

 

លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទនៅទីក្រុងប៉េកាំង។ 

 

ថ្លែងនៅមុនកិច្ចប្រជុំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ (១០ ឧសភា) លោក Lin បាននិយាយថា«ការតាំងចិត្តរបស់ប្រទេសចិនក្នុងកិច្ចការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននឹងមិនផ្លាស់ប្តូរ»រួមនិងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ការរក្សាភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិផងដែរ។
 

អ្នក​នាំ​ពាក្យ​ក៏​បាន​និយាយ​ថា ប្រទេសចិន ​ប្រឆាំង​នឹង​ការ​ល្បាត​សមុទ្រ​ និង​ផ្លូវ​អាកាស​រួម​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់ប្រទេស​ហ្វីលីពីន, អាមេរិក, និង​អូស្ត្រាលី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
 

លោកLin បន្តថា ប្រទេសចិន ប្តេជ្ញាការពារអធិបតេយ្យភាព,ទឹកដី និងសិទ្ធិ, រួមនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។ ស្របគ្នា បានជរុញឱ្យបណ្តាប្រទេសពាក់ព័ន្ធបញ្ឈប់បង្កើតប្លុក និងបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។ 
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025