ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

Robert Prevost ជាសម្តេចសង្ឃកាតូលិកថ្មី

 

 

សម្តេចប៉ាបថ្មី គឺលោក Robert Prevost ដែលត្រូវបានគេផ្តល់គោរមនាមថា Pope Leo XIV ដែលជាសម្តេចប៉ាបអាមេរិកដំបូងគេ ដែលត្រូវបានជ្រើសរើសជាមេដឹកនាំនៃសាសនាកាតូលិក។
 

សម្តេចប៉ាបថ្មី មានដើមកំណើតអាមេរិក ហើយក៏ជាប្រជាជនប៉េរ៉ូផងដែរ ដោយសារទ្រង់ចំណាយពេលស្ទើរពេញមួយជីវិតនៅប្រទេសប៉េរូ។  សម្តេចប៉ាបLeo ត្រូវបានជ្រើសរើសជាមេដឹកនាំនៃសាសនាកាតូលិកដែលមានអ្នកកាន់សាសនាកាតូលិកនេះនៅទូទាំងពិភពលោក១,៤ពាន់លាននាក់។ 

 

សម្តេចសង្ឃប៉ាបថ្មីមានព្រះជន្ម៦៩ឆ្នាំ ទទួលបានការស្វាគមន៍ពីគាំទ្ររាប់ពាន់នាក់ដែលប្រមូលផ្តុំពីទីលាន  St Peter។ 

 

បណ្តាមេដឹកនាំពិភពលោក បានអបអរសាទរសម្តេចប៉ាប Leo XIV ក្នុងនោះដែរ, ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងនិយាយថាជា​ «កិត្តិយសដ៏អស្ចារ្យ» ដែលមានសម្តេចប៉ាបដើមកំណើតអាមេរិក។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025