ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

សុខភាពល្អប្រសើរ គង់ ច័ន្ទស្រីមុំ ចង់បានកូនភ្លោះ នៅបំណាច់ឆ្នាំ ២០២៣នេះហើយ!

២៤ សីហា ២០២៣ | កម្សាន្ដ

 

នៅសល់តែប៉ុន្មានខែទៀតដាច់ឆ្នាំ ២០២៣ ហើយ ហើយក៏ដល់ពេលវេលាដែលតារាសម្តែងហាយសូរ គង់ ច័ន្ទស្រីមុំ សម្រេចចិត្តបន្ថែមសមាជិកថ្មីហើយ ក្រោយពីបានជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ ។ 

 

 

 

បំណងប្រាថ្នាចង់បានកូនភ្លោះរបស់តារាសម្តែងហាយសូរ គង់ ច័ន្ទស្រីមុំ បានមកដល់ហើយ ដោយនាងបានត្រៀមខ្លួនរួចរាល់ក្នុងការយកកូនភ្លោះនាវិជ្ជសាស្រ្តសម័យថ្មី បន្ទាប់ពីនាងបានពិភាក្សាជាមួយគ្រូពេទ្យជំនាញ ។ អ្នកនាង សង្ឃឹមថាបំណងប្រាថ្នាធំនេះនឹងបានសម្រេចទៅតាមគម្រោងដែលខ្លួនបានគ្រោងទុក ។ 

 

 


ចំណងស្នេហ៍ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ត្រូវបានមហាជនទាំងក្នុងនិងក្រៅប្រទេស ចាត់ទុកថា អ្នកទាំងពីរគឺជាគូស្នេហ៍គំរូមួយគូ ដែលស្រឡាញ់គ្នាខ្លាំងបំផុត មិនថាមានរឿងអ្វីកើតឡើង អ្នកទាំងពីរនៅតែប្រឹងប្រែងកាន់ដៃគ្នាដើរទៅមុខដោយស្នាមញញឹម ជាពិសេសគូស្នេហ៍មួយគូនេះតែងតែចំណាយពេលវេលាដើរកម្សាន្តជុំគ្រួសារទាំងក្នុងនិងក្រៅប្រទេសប្រកបដោយភាពរីករាយ ។ 

 

 


ទន្ទឹមនិងភាពជោគជ័យទាំងអស់នេះ ក៏ដល់ពេលដែលតារាស្រីរូបនេះសម្រេចបំណងយកកូនទី ២ បំពេញបំណងខ្លួន និងកូនស្រីបណ្តូលចិត្តរបស់ខ្លួនផងដែរ ។ ស្របពេលដែលត្រៀមយកកូនភ្លោះតារាសម្ដែងល្បីឈ្មោះរូបនេះ និង ស្វាមី ក៏មានគម្រោងពង្រឹង និងពង្រើកការងាររកស៊ីរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ជាក់ស្តែងក្នុងឆ្នាំនេះស្វាមីភរិយាមួយគូនេះបានបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងតែគុជជាច្រើនសាខា ។ 

 

 


គង់ ច័ន្ទស្រីមុំ ក៏បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួនផងដែរថា មុននឹងត្រៀមយកកូនភ្លោះ នាងបានពិនិត្យមើលសុខភាពរបស់ខ្លួនរួចរាល់ហើយ ហើយគ្រូពេទ្យថា សុខភាពនាងមិនមានបញ្ហាអ្វីទេ បើតាមគម្រោងនាងនឹងយកកូននៅបំណាច់ឆ្នាំ ២០២៣ ឬ ដើមឆ្នាំ ២០២៤ ពីព្រោះនាងបានជួបនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងស្រុករួចរាល់ហើយ រងចាំពេលវេលាល្អមកដល់ប៉ុណ្ណោះ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025