ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

សាធារណរដ្ឋឆេកស្ថិតនៅក្នុងការពិភាក្សាផ្គត់ផ្គង់​យន្តហោះនិងរ៉ាដាបន្ថែមទៀតឱ្យប្រទេសវៀតណាម

ប្រទេសវៀតណាម ស្ថិតនៅក្នុងការពិភាក្សា​ជាមួយ​សាធារណរដ្ឋ​ឆេកសម្រាប់ការផ្គត់ផ្គង់បរិក្ខារយោធារួមមាន យន្តហោះ រ៉ាដា​ រថពាសដែកទំនើបហើយ និង កាំភ្លើង។ យោងប្រភពពីរដ្ឋាភិបាលសាធារណៈរដ្ឋឆេកថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ។

 

 

 

 

សន្តិសុខ គឺជាប្រធានបទសំខាន់មួយដែលស្ថិតនៅក្នុងបណ្តាចំណោមប្រធានបទសំខាន់ដែលត្រូវពិភាក្សាជាមួយបណ្តាមេដឹកនាំវៀតណាម ហើយនិងលោក Petr Fiala នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋឆេក ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃកាលពីសប្តាហ៍មុន។ យោងប្រភពពីមន្ត្រីសាធារណរដ្ឋឆេក។

 

ចុងបញ្ចប់នៃកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីសាធារណៈរដ្ឋឆេកលោក Fiala  និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម គេបានឃើញថា រដ្ឋាភិបាលវៀតណាម បានលើកឡើងថា «មេដឹកនាំទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារសន្តិសុខ រួមនិងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត»។

 

ក្រសួងការបរទេសវៀតណាម មិនមានការឆ្លើយតបចំពោះសំណើរសុំឱ្យមានការអត្ថាធិប្បាយឡើយ។

 

 

 


 

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងប្រាក(Prague) នៃសាធារណរដ្ឋឆេក បានឈរតួនាទីខ្លួនឯងជា អ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ប្រចាំតំបន់ សហភាពអ៊ឺរ៉ុបទៅឱ្យប្រទេសវៀតណាម។ យោងទិន្នន័យពីវិទ្យាស្ថានSIPRI។

 

រដ្ឋាភិបាលទីក្រុងហាណូយ បានបញ្ជាទិញយន្តហោះចម្បាំងL-39NG ច្រើនជាង១២គ្រឿងនៅឆ្នាំ២០២១ ពីក្រុមហ៊ុនឆេក Aero Vodochody ហើយការដឹកជញ្ជូននឹងចាប់ផ្តើមនៅឆ្នាំនេះ។ មានកិច្ចពិភាក្សាជាច្រើននិយាយពីទិញយន្តហោះចម្បាំងប្រភេទនេះជាច្រើនគ្រឿងបន្ថែមទៀត។ យោងប្រភពដែលបានចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់និយាយប្រាប់សារព័ត៌មានរ៉យទ័រដោយសុំមិនបញ្ចេញឈ្មោះ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025