ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

ប្រតិបត្តិការស្វែងរកនៅតែបន្តធ្វើឡើងក្រោយយន្តហោះធ្លាក់នៅតំបន់ភាគកណ្តាលប្រទេសជប៉ុន

ការស្វែងរកសមាជិកកងកម្លាំងស្វ័យការពារ២នាក់ដែលបាត់ខ្លួន បានបន្តធ្វើជាបន្តទៀតនៅថ្ងៃព្រហស្បតិ៍(១៥ឧសភា)នេះ ក្រោយពីយន្តហោះហ្វឹកហ្វឺន១គ្រឿង បានធ្លាក់ចូលទន្លេនៅខេត្តAichi​ ភាគកណ្តាលប្រទេសជប៉ុន។ 

 

 

 

ប៉ូលីស​ ទទួលបានការរាយការណ៍ជាច្រើនមកថា ពួកគេបានលឺសម្លេងធ្លាក់ដ៏ខ្លាំងមួយភ្លាមៗ ក្រោយពីយន្តហោះ បានចាកចេញពីមូលដ្ឋាន ​ Komaki  ខេត្តAichi នៅម៉ោង៣រសៀល(ម៉ោងក្នុងតំបន់)ថ្ងៃពុធ(១៤ឧសភា)។ យោងសារព័ត៌មានជប៉ុន។ 

 

កងកម្លាំងស្វ័យការពារយោធាជប៉ុន ត្រូវហោះហើរវិលត្រលប់ទៅកាន់មូលដ្ឋានNyutabaruនៅខេត្តMiyazaki  ក្រោយបំពេញកិច្ចការងាររួចរាល់។ យោងសារព័ត៌មានជប៉ុនដកស្រង់ប្រភពក្រសួងការពារជាតិជប៉ុន។ 

 

យន្តហោះដែលធ្លាក់ បានដាក់ប្រើប្រាស់មកអស់រយៈពេល៣៦ឆ្នាំ និងមិនមានបំពាក់ឧបករណ៍ថតសម្លេង ឬឧបករណ៍សម្រាប់កំណត់ត្រាហោះហើរឡើយ។ 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025