ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

Putin មិនមានឈ្មោះលើបញ្ជីមន្ត្រីវិមានគ្រីមឡាំងចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែននៅទួគី

 

 

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនស្ថិតនៅលើបញ្ជីឈ្មោះដែលវិមានគ្រីមឡាំងរៀបចំសម្រាប់ការចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដែលនឹងធ្វើឡើងនៅប្រទេសទួគី នាទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃព្រហស្បតិ៍ឡើយ បើទោះជាមានការអំពាវនាវពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ឱ្យប្រធានាធិបតីរុស្ស៊ីចូលរួមកិច្ចប្រជុំនេះក៏ដោយ។  យោងសារព័ត៌មានអង់គ្លេសBBC ផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ 

 

ជំនួសមកវិញ គណៈប្រតិភូរបស់ប្រទេសរុស្ស៊ី នឹងត្រូវដឹកនាំដោយជំនិតប្រធានាធិបតីលោកVladimir Medinsky។ យោងរបាយការណ៍វិមានគ្រីមឡាំង។ 

 

លោកZelensky  នាពេលកន្លងមកធ្លាប់បាននិយាយថា លោកនឹងចូលរួមកិច្ចពិភាក្សាហើយជួបផ្ទាល់ជាមួយលោកPutin ប្រសិនបើប្រធានាធិបតីរុស្ស៊ីយល់ព្រម​។ 

 

ជាមួយគ្នា លោកប្រធានាធិបតីអាមេរិក Donald Trump ក៏មិនបានចូលរួមកិច្ចប្រជុំនេះដែរ។ យោងសារព័ត៌មានក្នុងស្រុក។ បើទោះជាលោកធ្លាប់ព្រលយថា លោកនឹងចូលរួម ប្រសិនបើលោកPutin ទៅទីក្រុងអ៊ីស្តង់ប៊ុល។ 

 

លោក Zelensky  នឹងទៅដល់ប្រទេសទួគីនៅថ្ងៃព្រហស្បតិ៍ ហើយលោកនឹងជួបជាមួយលោកប្រធានាធិបតីទួគីលោកRecep Tayyip Erdogan ។

 

ប្រទេសអ៊ុយក្រែន មានសង្គ្រាមជាមួយប្រទេសរុស្ស៊ី មានរយៈពេលមកជាង៣ឆ្នាំហើយ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រោមប្រតិបត្តិការយោធាពិសេស។ ការឈ្លានពាននេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចនិងពិភពលោកថ្កោលទោសនិងបានដាក់ទណ្ឌកម្មយ៉ាងច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ី។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025